មកមើល G-Dragon និង Rihanna ក្នុងអាវរងាយក្ស
- 2016-12-01 02:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល G-Dragon និង Rihanna ក្នុងអាវរងាយក្ស
ចន្លោះមិនឃើញ
ឲ្យតែដល់ខែរងា អ្នករាល់គ្នាប្រាកដជាត្រូវការពាក់អាវក្រៅដើម្បីទទួលបានភាពកក់ក្ដៅហើយឲ្យបានស្រួលខ្លួន មែនអត់? ហ្នឹងហើយ មិនថាតែថាតែប្រិយមិត្តទេ សូម្បីតែតារាល្បីៗមួយចំនួននៅជុំវិញពិភពលោកក៏ត្រូវការភាពកក់ក្ដៅដែរ ប៉ុន្តែអាវក្រៅភាគច្រើនសម្រាប់តារាទាំងនោះបានត្រឹមតែពាក់យកម៉ូដឲ្យស្អាតប៉ុណ្ណោះ ស្រួលមិនស្រួលក៏ហីទៅ ឲ្យតែមានស្ទីល មិនអីចឹងឬ?
ដោយឡែក GD និង Rihanna មិនគិតដូច្នេះទេ ស្អាតមិនស្អាតអត់ខ្វល់សំខាន់គិតរឿងរងាសិន។ ហ្នឹងហើយ GD និង Rihanna បានពាក់អាវរងាក្រាស់ឃ្មឹកទំហំយក្សពេលចេញដើរតាមផ្លូវសាធារណៈក្រោមអាកាសធាតុដ៏សែនត្រជាក់ មើលមួយភ្លែតស្មានតែខ្លាឃ្មុំ។ ពេលប្រិយមិត្តមើលរូប GD និង Rihanna ក្នុងអាវរងាយក្សហើយ កុំទាន់អាលសើចណាព្រោះថាអាវរងាយក្សនេះកំពុងក្លាយជាម៉ូដឈានមុខគេនៅឯពិធីបង្ហាញម៉ូដ Fashion Week 2016 Autumn-East ដែលត្រូវបានច្នៃជាម៉ូដនិងពណ៌ផ្សេងៗឲ្យកាន់តែប្លែកនិងទាក់ទាញ ៕