Park Bom សរសេរ​សំបុត្រ​ដ៏​ក្ដុកក្ដួល​សុំទោស​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក

  • 2016-12-01 03:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី CL និង Sandara ចេញ​សំបុត្រ​លា​អ្នក​គាំទ្រ​ក្រោយ​ក្រុម 2NE1 ត្រូវ​រំសាយ ចុង​ក្រោយ Park Bom ក៏​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ប្រាប់​អ្នក​គាំទ្រ​តាម​សំបុត្រ​ដូច​គ្នា។

ម្ចាស់​បទ "YOU&I” បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​បង្ហោះ​លើ​គណនី​ Instargram និង Twitterរបស់​ខ្លួន​ដែល​មាន​អត្ថន័យ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

“ជូន​ចំពោះ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក... សួស្ដី​អ្នក​គាំទ្រ​ទាំង​អស់​ដែល​តែងតែ​ស្រលាញ់​និង​ខ្វល់ខ្វាយ​ពី​ខ្ញុំ។ នេះ​គឺ Bom។ My Blackjack! អ្នក​តែងតែ​រង់​ចាំ​ពួក​យើង... វា​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ហើយ​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​អាច​និយាយ​បាន​ក្រៅ​ពី​សុំទោស... វា​ឈឺ​ចាប់​ណាស់... តែ​ខ្ញុំ​ចង់​សរសេរ​សំបុត្រ​មួយ​ច្បាប់។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ថា ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព... ខ្ញុំ​រង់​ចាំ និង​រៀប​ចំ​ត្រៀម​អ្វី​ៗ​ជា​ច្រើន​ដើម្បី​បង្ហាញ​ដល់​អ្នក​គាំទ្រ ប៉ុន្តែ​អ្វី​ៗ​ក្នុង​លោក​ហាក់​មិន​កើត​ឡើង​ដូច​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ឡើយ...។

អ្វី​ដែល​យើង​ប្រឹងប្រែង​ពីរ​បី​ឆ្នាំ​មក​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ ដូច្នេះ​តើ​ឲ្យ​បំភ្លេច​គ្រប់​យ៉ាង​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ម្ដេច​បាន...T.T?? តើ​គួរ​ធ្វើ​ម៉េច​ទៅ? T.T ទោះ​ខ្ញុំ​ខក​ចិត្ត​ ប៉ុន្តែ​អនុស្សាវរីយ៍​របស់​ពួក​យើង​ទាំង​អស់ ខ្ញុំ​នឹង​មិន​អាច​ភ្លេច​បាន​ឡើយ ពេល​វេលា​ល្អ​ៗ​ ពេល​វេលា​សប្បាយ​ៗ​ដែល​យើង​មាន... T.T រាល់​ញើស ឈាម​ និង​ទឹក​ភ្នែក ខ្ញុំ​នឹង​រក្សា​ទុក​ក្នុង​បេះដូង...

ពេល​គិត​ពី​រឿង​បែក​គ្នា​ពី Dara, CL និង Minzy ខ្ញុំ​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ ដក​ដង្ហើម​មិន​រួច

កំឡុង​ពេល​នោះ យើង​ទាំង​៤​នាក់ 'អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដោយ​សារ​តែ​​មាន​អ្នក​ទាំង​អស់​គ្នា' ខ្ញុំ​នឹង​មិន​បំភ្លេចឡើយ អរគុណ... T.T”

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម