Man United យក​ឈ្នះ Zorya កក់​កៅអី​វគ្គ​បន្ត Europa League

  • 2016-12-09 00:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ទៅវគ្គ ៣២​ក្រុម ក្រោយ​យក​ឈ្នះ​ក្រុម​មក​ពី​អ៊ុយក្រែន Zorya ដោយ​លទ្ធផល​ ២-០។

ជ័យ​ជម្នះ​ខាង​លើ​គឺ​ជា​ការ​ឈ្នះ​ក្រៅ​ទឹកដី​លើក​ដំបូង(មិន​រាប់​វគ្គ​ជម្រុះ) ​របស់​ក្រុម​លោក Mourinho នៅ​ការ​ប្រកួត​ប្រជែង​ពាន​ទ្វីប​អឺរ៉ុប ៣​ឆ្នាំ​ចុងក្រោយ​។ លើក​ចុងក្រោយ​ដែល​ពួក​គេ​ឈ្នះ​ក្រៅ​ដី​គឺ​ក្នុង​ការ​ប្រកួត​ដែល​ Man Utd បំបាក់​ Bayer Leverkusen កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។

ការ​ប្រកួត​កាល​ពី​យប់​មិញ​នៅ​វគ្គ​ទី​១​ក្រុម​ទាំង​២​មិន​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ ប៉ុន្តែ​ United មាន​ការ​វាយ​សម្រុក​ច្រើន​ជាង​រហូត​​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៦%។ ចាប់​ផ្ដើម​វគ្គ​ទី​២ បាន​៣​នាទី Mkhitaryan បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ភ្ញៀវ​បាន​សម្រេច​ មុន​ពេល​ដែល​ Zlatan Ibrahimovic បន្ថែម​គ្រាប់​ទី​២ នៅ​នាទី ៨៨៕

លទ្ធផល​គូ​ផ្សេង​ទៀត៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម