មិនធម្មតា! ក្រូចថ្លុងកោះទ្រង់ ល្បីផ្អែមឆ្ងាញ់ដាច់គេ នៅខេត្តក្រចេះ
- 2016-12-12 02:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ក្រូចថ្លុងកោះទ្រង់ ល្បីផ្អែមឆ្ងាញ់ដាច់គេ នៅខេត្តក្រចេះ
ចន្លោះមិនឃើញ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅលេងកោះទ្រង់ ទល់មុខចំក្រុងក្រចេះ តែងតែសរសើរពីរស់ជាតិដ៏ផ្អែមឆ្ងាញ់ខុសគេ នៃផ្លែក្រូចថ្លុងធម្មជាតិ របស់អ្នកភូមិនៅទីនោះ។
ជួបជាមួយក្រុមការងារ «ផ្លូវទៅស្រុក» អ្នកស្រី យាន សុភី ជាបេឡានៅតំបន់ទេសចរណ៍សហគមន៍ធម្មជាតិកោះទ្រង់ បាននិយាយថា លក្ខណៈពិសេសរបស់កោះទ្រង់គឺ ក្រូចថ្លុងធម្មជាតិ ដែលភ្ញៀវទេសចរណ៍ភាគច្រើន តែងនិយាយថា វាមានរស់ជាតិផ្អែមឆ្ងាញ់ជាងគេ ប្រចាំខេត្ត។
ចំណែកឯលោក កៅ សុខឆេង ដែលរស់នៅលើកោះទ្រង់នេះតាំងពីតូច ក៏បានលើកឡើងផងដែរថា៖ "ក្រូចថ្លុងនៅកោះទ្រង់ ពិតជាល្បីខាងរស់ជាតិផ្អែមឆ្ងាញ់ ពុំសូវមានជាតិជូទេ។ មានគេកុម្ម៉ង់ច្រើនៗទៅលក់បន្តនៅទីក្រុងក្រចេះ និងយកទៅលក់បន្តនៅភ្នំពេញទៀតផង។ តាមពិតនៅខេត្តក្រចេះ ក៏មានចម្ការក្រូចថ្លុងច្រើនដែរ ប៉ុន្តែក្រូចថ្លុងកោះទ្រង់ នៅតែល្បីថាឆ្ងាញ់ជាងគេ”។
បុរសវ័យកណ្ដាល ដែលបច្ចុប្បន្នជាអ្នករត់ម៉ូតូឌុប នាំភ្ញៀវកម្សាន្តលើកោះទ្រង់ បានបន្ថែមថា ជាធម្មតាបើដាំដើមវាតាំងពីតូច ត្រូវប្រើរយៈពេល៤ទៅ៥ឆ្នាំ ទើបទទួលបានផលផ្លែក្រូចថ្លុង។ ប៉ុន្តែបើបំបៅប្រើពេលតែ៣ទៅ៦ខែគឺ អាចបានផលហើយ។ បច្ចុប្បន្នប្រជាជននៅសហគមន៍កោះទ្រង់នេះ មានដាំដើមក្រូចថ្លុងស្ទើរគ្រប់ផ្ទះ ខណៈដែលតម្លៃលក់ចេញ ១ផ្លែ ៧០០០រៀល ខែវស្សា និងតម្លៃ១ផ្លែ ១០០០០រៀល នៅខែប្រាំង (រដូវប្រាំង ឆ្ងាញ់ជាងរដូវវស្សា)៕