ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរណ៍​ទូទាំង​ក្រុងភ្នំពេញ​ ចាប់​ដំណើរការ​នៅ​ខែ​មករា

  • 2016-12-14 01:56:45
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3177

ចន្លោះមិនឃើញ

(​ភ្នំពេញ​)៖​ការ​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​គេ​រំពឹង​ថា​នឹង​បាន​ធូរស្រាល  បន្ទាប់ពី​ប្រព​ន្ធ័​ត្រួតពិនិត្យ​ចរាចរណ៍  នៅតាម​ដងផ្លូវ​និង​តាម​ភ្លើងស្តុប​ត្រូវបាន​តម្លើង​រួច​នឹងដាក់​ឲ្យ​ ប្រើប្រាស់​នៅ​ដើម​ឆ្នាំ​២០១៧​ខាងមុខនេះ​។​

លោក​សាំ  ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និយាយ​ឲ្យ​ដឹង​ថា  ភ្លើងស្តុប​ថ្មី​ជាមួយ​នឹង​កាមេរ៉ា​សុវត្ថិភាព  ដែល​កំពុងតែ​ដំណើរការ​តម្លើង​រួច​ជា​បន្តបន្ទាប់​នឹង​ចាប់​ផ្តើម​បើក​ប្រើប្រាស់​បណ្តើរៗ​ចាប់ពី​ខែ​មករា​ និង​ប្រើ​ទាំងអស់​នៅ​ក្នុង​ខែឧសភា​ឆ្នាំ​ ២០១៧​ខាងមុខ​។​

លោកនាយក​មន្ទីរ​បាន​និយាយ​ដោយ​រំពឹង​ថា   នៅ​ពេល​ភ្លើងស្តុប​ថ្មី​ជាមួយ​នឹង​កាមេរ៉ា​សុវត្ថិភាព   ដែល​កំពុង​បន្ត​តម្លើង​នៅតាម​ភ្លើងស្តុប​និង​តាម​ដងផ្លូវ​បាន​តម្លើង​រួច​ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយមាន​មណ្ឌល​ត្រួតពិនិត្យ​ប្រព​ន្ធ័​ចរាចរណ៍​ នៅក្នុង​អគារ​សាលាក្រុង​នោះ បញ្ហា​កកស្ទះ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ហើយ​។​

លោក​សាំ ពិសិដ្ឋ​បាន​បញ្ជាក់ថា  ភ្លើង​បញ្ជា​ចរាចរណ៍​នៅតាម​ស្តុ​ប​នីមួយៗ​នាពេល​កន្លងទៅ បានដាក់​មាន​រយៈពេល​ស្មើគ្នា  ទោះជា​នៅលើ​ផ្លូវ​ម្ខាង​គ្មាន​ចរាចរណ៍​រង់ចាំ ជាពិសេស​នៅពេល​ថ្ងៃ​និង​ពេលយប់​គ្មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើនតែ​នៅពេល​ ខាងមុខ​ត្រូវបាន​បញ្ជា​ផ្លាស់ប្តូរ​ភ្លាមៗ     ពី​មណ្ឌល​ត្រួតពិនិត្យ​ប្រព័ន្ធ​ចរាចរណ៍​តាម​ស្ថានភាព​ជាក់ស្តែង   បើ​នៅលើ​ផ្លូវ​ណា​មានការ​កកស្ទះ​វែង  ដាក់​ភ្លើង​ខៀវ​យូរ​ជាង​នៅលើ​ផ្លូវ​ដែល​ចរាចរណ៍​តិច​។​

លោក​ វរៈសេនីយ ចេ​វ ហាក់ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ខែធ្នូ​ឆ្នាំ​២០១៦​ថា   ភ្លើងស្តុប​ថ្មី​ចំនួន​១០០​គោលដៅ កំពុង​តម្លើង​ជំនួស​ស្តុ​ប​ចាស់​និង​នៅតាម​គោលដៅ​ថ្មីៗ​មួយចំនួន​នោះ​ មិនទាន់បាន​ភ្ជាប់​ប្រព​ន្ធ័     ដើម្បី​ដំណើរការ​នៅឡើយ​ទេ គឺ​ប្រើប្រាស់​ភ្លើងស្តុប​ចាស់​។​

​ លោក​ ចេ​វ​ ហាក់​ បាន​ឲ្យ​ដឹង​ទៀត​ថា   កាមេរ៉ា​ដែល​ត្រូវ​តម្លើង​ចំនួន​៦០០​គោល​នៅ​តាម​ផ្លូវ​និង​ភ្លើងស្តុប  ពេលនេះ​បាន​តម្លើង​រួច​ជិត​ពាក់​កណ្តាល​ហើយ ក្រុង​កំពុង​រៀបចំ​ឲ្យ​មន្ត្រី​នគរបាល​រៀបចំ​កម្មវិធី​បង្រៀន ពី​របៀប​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​ដាក់​នៅ​តាម​ដង​ផ្លូវ​និង​ ភ្លើងស្តុប​ដល់​មន្ត្រី     ដែល​ត្រូវ​ធ្វើការ​នៅ​មណ្ឌល​ត្រួតពិនិត្យ​ចរាចរណ៍​នេះហើយ  ។   នៅពេល​ប្រព័ន្ធ​នេះ​បើក​ដំណើរការ​ការ​កកស្ទះ​អាច​នឹង​ត្រូវបាន​កាត់បន្ថយ​ ច្រើន​ហើយ​៕

ប្រភព៖ Rasmeinews