CEO​ ​ក្រុមហ៊ុន​ ​Tesla​ ​និង​Uber​ ​ក្លាយ​ជា​ទីប្រឹក្សា​ប្រធានាធិបតី​អាមេរិក

  • 2016-12-16 07:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Travis Kalanick​ ​នាយក​ប្រតិបត្តិ​ ​Uber​ ​និង​លោក​ ​Elon Musk​ ​នាយក​ប្រតិបត្តិ​ ​Tesla​ ​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​អាមេរិក​លោក​ ​ដូណាល់​ ​ត្រាំ។ 

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ ​Reuters

សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ជំនួប​រវាង​លោក​ ​ដូណាល់​ ​ត្រាំ​ ​ជា​មួយ​ប្រមុខ​ដឹក​នាំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ទាំង​អស់​របស់​អាមេរិក​ក្នុង​អាគារ​ ​Trump​ ​Tower​ ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

ជា​មួយ​ជំនួប​ ​និង​ការ​តែង​តាំង​នេះ​អ្នក​វិភាគ​ជា​ច្រើន​អះអាង​ថា​លោក​ ​ដូណាល់​ ​ត្រាំ​ ​នឹង​ដឹក​នាំ​អាមេរិក​ងាក​ទៅ​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ច្រើន​ជាង​វិស័យ​សព្វាវុធ​ ​ខណៈ​ក្នុង​អាណត្ត​លោក​អូប៉ាម៉ា​ ​អាមេរិក​ត្រូវ​គេ​ចោទ​ជា​អ្នក​បញ្ឆេះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា។

គួរ​ដឹង​ដែរ​ថា​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​សឹង​តែ​ ​៨០​ ​នៃ​ប្រមុខ​ដឹក​នាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ​គឺ​បាន​រិះគន់​ ​និង​បង្ហាញ​ចេតនា​មិន​គាំទ្រ​លោក​ ​ដូណាល់​ ​ត្រាំ៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ រដ្ឋ