Kia Niro ស៊េរី​២០១៧ បំបែក​កំណត់ត្រា រថយន្ត​ស៊ី​សាំង​តិច​បំផុត មិន​គួរ​ឲ្យ​ជឿ

  • 2016-12-17 08:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Kia ម៉ូដែល Niro EX ស៊េរី​ថ្មី ឆ្នាំ​២០១៧ ដែល​បំពាក់​ម៉ាស៊ីន Hybrid បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record ជាប់​ជា​រថយន្ត​ស៊ី​សាំង​តិច​បំផុត មិន​គួរ​ឲ្យ​ជឿ។

Kia Niro EX ដែល​ជា​ប្រភេទ​រថយន្ត SUV បំពាក់​ដោយ​ម៉ាស៊ីន Hybrid នេះ បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ស៊ី​សាំង​ត្រឹម​តែ ៣​លីត្រ​ប៉ុណ្ណោះ ក្នុង​ចម្ងាយ​ផ្លូវ ១០០​គីឡូម៉ែត្រ។

វា​ត្រូវ​បាន​បើកបរ​ដោយ លោក Wayne Gerdes មក​ពី​ទីក្រុង Carlsbad រដ្ឋ California ជា​មួយ​នឹង លោក Robert Winger មក​ពី​ទីក្រុង Williamsburg រដ្ឋ Virginia សហរដ្ឋអាមេរិក ក្នុង​រយៈ​ចម្ងាយ​ផ្លូវ រហូត​ដល់​ទៅ ៥ ៩៧៩​គីឡូម៉ែត្រ ប៉ុន្តែ​ប្រើប្រាស់​សាំង​អស់​ត្រឹម​តែ ១៨៣​លីត្រ​ប៉ុណ្ណោះ៕

ប្រភព៖ AutoGuide   ប្រែ​សម្រួល៖ សេង ឡុង