ប៉ូលិសថៃតាមចាប់អ្នកគាំទ្រគប់កាំជ្រួចចូលទីលានពេលប្រកួត Suzuki Cup
- 2016-12-20 06:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសថៃតាមចាប់អ្នកគាំទ្រគប់កាំជ្រួចចូលទីលានពេលប្រកួត Suzuki Cup
ចន្លោះមិនឃើញ
នៅក្នុងការប្រកួតយកឈ្នះជម្រើសជាតិឥណ្ឌូណេស៊ី ២-០ នៅកីឡដ្ឋាន Rajamangala ក្រុមអ្នកគាំទ្រថៃបានអបអរជ័យជម្នះរបស់ខ្លួនដោយអុជ ភ្លើង និងកាំជ្រួចធ្វើឲ្យផ្សែងគ្របដណ្ដប់ពេញទីលានប្រកួត បង្កជាភាពអសណ្ដាប់ធ្នាប់។
បើទោះវាមិនបង្កបញ្ហាធ្ងន់ធ្ងរក៏ពិតមែនតែពេលនេះប៉ូលិសថៃកំពុងស៊ើបអង្កេត និងប្រកាសតាមរកអ្នកគាំទ្រដែលប្រព្រឹត្តទង្វើខាងលើ។ មន្ត្រីប៉ូលិសឈ្មោះ Sanit Mahatavorn បានឲ្យដឹងថា ក្រុមអ្នកគាំទ្របាល់ទាត់ឈ្មោះថា Ultras Thailand គឺជាអ្នកនៅពីក្រោយ និងត្រូវទទួលខុសត្រូវចំពោះរឿងនេះ។
សមាជិកក្រុមអ្នកគាំទ្រ Ultras Thailand បានលាក់កាំជ្រួចពីការឆែកឆេររបស់ក្រុមសន្តិសុខ និងបានអុជនៅពេល និងក្រោយចប់ការប្រកួត។ បើសិនរកឃើញអ្នកបង្កហេតុជនល្មើសនឹងត្រូវពិន័យ១ម៉ឺនបាត ហើយជាប់ពន្ធនាគារចំនួន១ខែពីបទបង្កឲ្យមានចលាចលតាមទីសាធារណៈ។
បើតាមច្បាប់របស់ FIFA គឺហាម មិនឲ្យមានការដុតភ្លើង ឬកាំជ្រួចនៅកីឡដ្ឋាននោះទេ ហើយបើមានសកម្មភាពទាំងនោះកើតឡើង FIFA អាចពិន័យ ក្លឹប ឬសហព័ន្ធនៃប្រទេសនោះចំនួន៣ម៉ឺនដុល្លារដោយសារមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន៕