ដើរ​លេង​ឌូបៃ៤ថ្ងៃ តូតា ចំណាយ​អស់​ប៉ុន្មាន​?

  • 2016-12-23 02:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក សែនសូនីតា ប្រាប់​មក​កាន់​Sabayថា​ សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល​៤​ថ្ងៃ នៅ​ទីក្រុង​ឌូបៃ អារ៉ាប់​រួម នាង​ចំណាយ​ប្រាក់អស់​២ពាន់​ដុល្លារ​​។

"ចា៎!​​ដើរ​លេង​នៅឌូបៃហ្នឹង ទៅជា​មួយ​មិត្ត​ភក្តិ​ដោយ​អត់​មាន​កម្មវិធី​អី​ទេ"។តូតា ថ្លែង។ នាង​បន្ត​ថា​ ការ​ដែល​ដើរ​លេង​នោះ​គឺ​នាង​ចូល​លុយ​គ្នា​ជាមួយ​មិត្ត​ទាំង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ ការ​ហូប​ចុក​ ការ​ដើរ​លេង ដោយ​នាង​ផ្ទាល់​ចំណាយ​លុយ​អស់​ត្រឹម​តែ​ ២ពាន់​ដុល្លារ​ប៉ុណ្ណោះ។

តារាស្រី​ក្នុង​រឿង "អូនទុំបងទាវ២០១៦" ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឌូបៃ​នេះ ព្រោះ​មិត្ត​ភក្តិ​នាង​ទើប​តែ​មក​ពី​បរទេស ​ដូច្នេះក៏​ឆ្លៀត​ឱកាស​ដើរ​លេង​ជុំ​គ្នា​តែ​ម្តង។ ក្នុង​ដំណើរ​កម្សាន្ត​៤​ថ្ងៃនេះ នាង​បញ្ជាក់​​​ថា​ ​បាន​ទៅ​លេង​តែ​ ២ កន្លែង​ប៉ុណ្ណោះ គឺ​ អគារ​ដែល​ខ្ពស់​បំផុត​ដែល​តំណាង​នៅ​ឌូបៃ​ និង សមុទ្រ​ខ្សាច់​សាហ្វារីជិះ​អូដ្ឋ​ កម្សាន្ត។

ទស្សនា​វីដេអូ តូតា ​ធ្វើ​ការ​បក​ស្រាយខាង​ក្រោម៖

អត្ថបទ៖ សុខណា