Arlex Jack លុតជង្គង់សុំកូនក្រមុំគេរៀបការយប់មិញ
- 2016-12-26 04:32:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arlex Jack លុតជង្គង់សុំកូនក្រមុំគេរៀបការយប់មិញ
ចន្លោះមិនឃើញ
តារាសម្ដែងលោក Arlex Jack បានលុតជង្គង់សុំសង្សាររបស់ខ្លួនរៀបការ នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុងកំពង់សោមកាលពីយប់មិញ។
ក្នុងឱកាសគម្រប់ខួប២៧ឆ្នាំមិត្តស្រី Arlex Jack កាលពីយប់មិញនេះ ក្រោយផ្លុំពន្លត់ទៀនបួងសួងរួច លោកបានកាន់ផ្កា១បាច់ព្រមទាំងមានចិញ្ចៀន១វង់ លុតជង្គង់សុំសង្សាររៀបការនៅចំពោះមុខមនុស្សជាច្រើននាក់ថែមទៀតផង។
តាមការឲ្យដឹងពីលោក Arlex Jack សង្សាររបស់លោកមិនមែនជាអ្នកសិល្បៈឡើយ គឺជាអ្នកជំនួញមានឈ្មោះថា ប៊ុន ផាន់ណា មានវ័យ២៧ឆ្នាំ បច្ចុប្បន្នគឺជាថៅកែក្លឹបហាត់ប្រាណ១។
តារាសម្ដែងរូបនេះបានប្រាប់ថា លោកបានស្គាល់សង្សាររបស់ខ្លួនជាង១ឆ្នាំមកហើយ ដោយចិត្តគំនិតនិស្ស័យត្រូវគ្នា ហើយម្ដាយឪពុកទាំងសងខាងក៏ពេញចិត្តផងដែរ នោះក៏សម្រេចចិត្តសុំរៀបការតែម្ដងទៅ។ តាមការបញ្ជាក់Arlex Jack ប្រាប់Sabay ថាលោកនិងរៀបការនៅ ក្នុងអំឡុងឆ្នាំ២០១៧នេះ ដោយនឹងប្រព្រឹត្តទៅនៅក្រុងកំពង់សោមតែម្ដង។
Arlex Jack គឺជាតារាសម្ដែងម្នាក់ លោកទើបតែឃ្លាតឆ្ងាយពីសិល្បៈ២ទៅ៣ឆ្នាំមកនេះ បន្ទាប់ពី លោកពីបើកជំនួញនៅក្រុងកំពង់សោម។ បច្ចុប្បន្នArlex គឺជាអ្នកនាំចូលផលិតផលផ្តាច់មុខរបស់ក្រុមហ៊ុនធំមួយក្នុងក្រុងកំពង់សោម៕