តិច​អត់​ដឹង​ថា ព្រះ​ពុទ្ធ​រូប​ធំ​ជាង​គេ​នៅ​ខ្មែរ ​កសាង​ឡើង​ដើម្បី​អ្វី?

  • 2017-01-05 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ពុទ្ធ​រូប​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា ​ត្រូវ​បាន​គេ​តម្កល់​​នៅ​វត្ត​​​ព្រៃ​អង្គរ​​ ភូមិ​នគរ​ក្នុង​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ ព្រះ​ពុទ្ធ​​រូប​ព្រះ​អង្គ​​ទ្រង់​ផ្ទំ​នេះ​ កសាង​ឡើង​ ដើម្បី​​​ជា​វត្ថុ​តាង​មួយ​ ​សម្រាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ​​និង​​សម្រាប់​ឲ្យ​កុលបុត្រ​​កុលធីតា​ខ្មែរ​ ស្គាល់​ពី​កិរិយា របស់​ព្រះសម្មាសម្ពុទ្ធ។

ព្រះពុទ្ធរូប​ព្រះអង្គផ្ទំ​ធំ​ជាង​គេ​នៅ​កម្ពុជា

ព្រះ​តេជគុណ​ ​មុំ​ កុសល​ ​គ្រូ​សូត្រ​នៅ​វត្ត​ព្រៃ​អង្គរ​ ​មាន​សង្ឃ​ដីកា​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា​ ​ព្រះ​ពុទ្ធ​រូប​ព្រះ​អង្គ​ផ្ទំ​នេះ​ កសាង​ឡើង​កាល​ឆ្នាំ​២០០៧។ ​​​បង​ប្អូន​ខ្លះ​ច្រឡំ​​​ថា ​ព្រះ​ពុទ្ធ​រូប​​នេះ​ជា​​ព្រះ​ពុទ្ធ​រូប​ព្រះនិព្វាន ប៉ុន្តែ​មិន​មែន​ទេ។ បើ​ព្រះ​ពុទ្ធ​រូប​ព្រះនិព្វាន​​គឺ មាន​ខ្នើយ​កើយ​នៅ​នឹង​ព្រះកេស ​រីឯ​​​ព្រះ​ពុទ្ធ​រូប​នេះ​វិញ គ្មាន​កើយ​អ្វី​ទេ គ្រាន់​តែ​ច្រត់​ព្រះហស្ត​ធម្មតា​ផ្ទំ​សម្រាក​ព្រះ​កាយ​ប៉ុណ្ណោះ។

“ព្រះ​ពុទ្ធ​រូប​នេះ​ទៀត​សោត​ អាច​និយាយ​បាន​ថា ជា​ព្រះ​ពុទ្ធ​រូប​មួយ​ធំ​ជាង​គេ​បំផុត ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ប្រវែង​ពី​ចុង​​ព្រះ​បាត ​ទៅ​ព្រះកេស ​៤៥​ម៉ែត្រ​ ២​តឹក ​កម្ពស់​ពី​ព្រះ​ហស្ត​ទៅ​ព្រះ​កេស ១៣​ម៉ែត្រ ​៥​តឹក។ ​ព្រះ​ពុទ្ធ​រូប​នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​២០០៧ ​​និង​សាង​​សង់​​រួច​រាល់​​នៅ​ឆ្នាំ​២០០៩។ ការ​សង់​ព្រះ​ពុទ្ធ​រូប​នេះ​ គឺ​ដើម្បី​ជា​វត្ថុ​តាង​មួយ​ ​សម្រាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​នៅ​តំបន់​នេះ​ ​​និង​​សម្រាប់​ឲ្យ​កុលបុត្រ​​កុលធីតា​ខ្មែរ​​សម័យ​បច្ចុប្បន្ន​ ស្គាល់​ពី​កិរិយា របស់​ព្រះពុទ្ធ​បរមគ្រូ​​​ ​ថា​តើ ​​ព្រះ​អង្គ​ផ្ទំ​របៀប​​ណា”។ ព្រះ​តេជគុណ​ ​កុសល ​មាន​សង្ឃ​ដីកា​ បញ្ជាក់​បន្ថែម៕

ព្រះវិហារ​វត្ត​​​​​ព្រៃ​អង្គរ​​

​​

អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម