ចង់​ទៅ​អាមេរិក​ ​ត្រូវ​បង្ហាញ​ឈ្មោះ​គណនី​ ​Facebook​ ​ឬ​Instagram

  • 2016-12-28 04:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អាមេរិក​ទើប​ចេញ​យន្តការ​ថ្មី​ស្នើ​ឲ្យ​ជន​បរទេស​ដែល​ចូល​ទឹក​ដី​របស់​ខ្លួន​បង្ហាញ​ឈ្មោះ​គណនី​ ​Facebook​ ​Instagram​ ​Twitter​ ​ឬ​បណ្ដាញ​សង្គម​នានា​ដែល​កំពុង​ប្រើប្រាស់។

យោង​តាម​ទីភ្នាក់ងារ​គយ​ ​និង​ការពារ​ព្រំដែន​អាមេរិក​បង្ហាញ​ថា​ យន្តការ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ងាយ​ដឹង​កាន់​តែ​ច្បាស់​ពី​ប្រវត្តិ​របស់​ជន​បរទេស​ទាំង​ឡាយ​ដែល​មាន​វត្តមាន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ក្នុង​ប្រទេស។

ប៉ុន្តែ​ជនបរទេស​ទាំងអស់​ក៏​អាច​មាន​ជម្រើស​មិន​បង្ហាញ​ឈ្មោះ​គណនី​បណ្ដាញ​សង្គម​ផង​ដែរ​ ​ព្រោះ​ប្រព័ន្ធ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​ ​ខណៈ​សហព័ន្ធ​សេរីភាព​ស៊ីវិល​អាមេរិក​មិន​គាំទ្រ​យន្តការ​នេះ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ