Jennifer Lopez បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​ Drake ទោះ​ខុស​វ័យ​ដល់​១៧​ឆ្នាំ

  • 2016-12-28 08:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ Jennifer Lopezនិង​តារា​រ៉េប​ Drake ហាក់​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​ផ្លូវការ​​ទៅ​ខាងក្រៅ បន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​រូប​​ឱប​គ្នា​​លើ​បណ្ដាញ Instagram កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​នៃ​ចំណង​ស្នេហ៍​តារា​ទាំង​ពីរ ព្រោះ​ពួក​គេ​ខុស​វ័យ​គ្នា​ដល់​ទៅ​១៧​ឆ្នាំ ដោយJennifer មាន​អាយុ​៤៧​ឆ្នាំ ឯDrake អាយុ​៣០​ឆ្នាំ។ យ៉ាងណាមិញ ចំណង​ស្នេហ៍​នេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​តារា​ចម្រៀង Rihanna ជា​ខ្លាំង ព្រោះ​មុន​ជួប​ Jennifer តារា​រ៉េប​ Drake ធ្លាប់​ទាក់ទង​ជាមួយ Rihanna ។

ទន្ទឹម​នឹង​នេះ​កាល​ពី​ពេល​ថ្មី Rihannaទើប​តែ​ unfollow Jennifer លើ​បណ្ដាញ Instagramព្រោះ​តែ​រឿង​ស្នេហា​ខាង​លើ។ បើ​តាម dailymail បញ្ជាក់​ថា Jennifer Lopezនិង​​ Drake ចាប់​ផ្ដើម​ភ្ជាប់​ចិត្ត​គ្នា​នា​ដើម​ខែ​នេះ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ