P9 ក្លាយ​ជា​ស្មាតហ្វូន​​ Huawei ​ដំបូង​លក់​បាន​លើស​ ១០ លាន​គ្រឿង

  • 2016-12-29 02:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei បាន​ប្រកាស​ថា​ការ​លក់​ចេញ​ជា​សកល​នូវ​ស្មាតហ្វូន​ P9 និង P9 Plus បាន​កើន​ដល់​ ១០ លាន​គ្រឿង ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​របស់​ Huawei ​ដែល​លក់​​បាន​ច្រើន​ដូច​នេះ។

​​ក្រៅ​​ពី​ការ​ប្រកាស​នេះ​ ​លោក​ Richard Yu នាយក​ប្រតិបត្តិ​​នៃ​ផ្នែក​ Huawei Consumer Business Group បាន​បង្ហាញ​ដែរ​ថា ​​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៦ Huawei អាច​លក់​ស្មាតហ្វូន​បាន​ ៣៣,៥៩ លាន​គ្រឿង កើន​ឡើង​ ២៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ ក្នុង​ចំណោម​នោះ​មាន​ ៤៤% ជា​ស្មាតហ្វូន​កម្រិត​មធ្យម​ និង ​កម្រិត​ខ្ពស់៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង