ហ្គេម​ ​Super Mario Run​ ​លើ​ ​Android​ ​មាន​បង្កប់​ ​Malware

  • 2016-12-29 06:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Super Mario Run​ ​ដែល​ជា​ហ្គេម​ផលិត​ដោយ​ ​Nitendo​ ​មាន​លេង​បាន​តែ​នៅ​លើ​ ​iOS​ ​នោះ​ ​ត្រូវ​ជន​ខិលខូច​មួយ​ចំនួន​លួច​ផលិត​ចម្លង​មក​ដំណើរ​ការ​លើ​ ​Android​ ​ហើយ​មាន​បង្កប់​ ​Malware។

​ហ្គេម​ ​Super Mario Run​ ​ដែល​មាន​លើ​ ​Andriod​ ​នោះ​ស្រដៀង​តែ​រូប​ស្លាក​ខាង​ក្រៅ​ ​ខណៈ​ទម្រង់​លេង​គឺ​ខុស​ពី​ហ្គេម​ដើម​ទាំង​ស្រុង​ ​ហើយ​អាច​លួច​យក​ទិន្នន័យ​នានា​ដូច​ជា​ទីតាំង​ ​រូបភាព​ ​វីដេអូ​ ​សារ​ជា​អក្សរ​ ​និង​ការ​ហៅ​ចេញ​ ​ទទួល​ចូល​ពី​ស្មាតហ្វូន​របស់​អ្នក​ដែល​ដំឡើង។

ទន្ទឹម​នឹង​ហ្គេម​ ​Super Mario Run​ ​ក្លែងក្លាយ​លើ​ ​Android​ ​ភ្នាក់ងារ​ស្រាវជ្រាវ​សុវត្ថិភាព​បច្ចេកវិទ្យា​របស់​ជប៉ុន​ ​Trend Micro​ ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ ​Super Mario Run​ ​ដែល​មាន​លើ​ ​Play Store​ ​គឺ​មាន​បង្កប់​ ​Malware​ ​ប្រមាណ​ ​៩០ ០០០៕

ប្រភព៖ Hackread   ប្រែ​សម្រួល៖ រដ្ឋ