វិបសាយបច្ចេកវិទ្យាខ្លឹមៗកំពូលទាំង ១០ ប្រចាំឆ្នាំ ២០១៦
- 2016-12-30 07:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយបច្ចេកវិទ្យាខ្លឹមៗកំពូលទាំង ១០ ប្រចាំឆ្នាំ ២០១៦
ចន្លោះមិនឃើញ
នៅលើអ៊ីនធឺណិតមានវិបសាយព័ត៌មានបច្ចេកវិទ្យាជាច្រើន ប៉ុន្តែមានវិបសាយមិនច្រើនទេដែលគេបានចាត់ទុកថាជាវិបសាយល្អមួយនេះ។ ខាងក្រោមជាវិបសាយបច្ចេកវិទ្យា ១០ ដែលមានផ្ដល់ព័ត៌មានពីប្រភពគួរឲ្យទុកចិត្ត និង មានសុទ្ធតែព័ត៌មានខ្លឹមៗ៖
១. TechCrunch
ក្រៅពីមានជាព័ត៌មាន វិបសាយនេះក៏មានផ្ដល់នូវវីដេអូវាយតម្លៃលើកម្មវិធី, ស្មាតហ្វូន និង Gadget ថ្មីៗជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះក៏មានជា Platform ឈ្មោះ “TechCrunch Disrupt” ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកបង្កើត Startup។
២. The Verge
The Verge ជាបណ្ដាញសារព័ត៌មានបច្ចេកវិទ្យាកំពូលមួយដែលបង្កើតឡើងដោយក្រុមហ៊ុន VOX Media។ មិនខុសពី TechCrunch វិបសាយនេះក៏មានជាការវាយតម្លៃលើផលិតផលបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែរាងសម្បូរបែបបន្តិចដោយក៏មានចុះផ្សាយព័ត៌មានពីរថយន្ត, ពីវិទ្យាសាស្ត្រ និង ការកម្សាន្តផ្សេងៗជាដើម។
៣. WIRED
ការរៀបចំរបស់វិបសាយ WIRED ហាក់មានសភាពសាមញ្ញជាងវិបសាយដទៃ ដោយមានភាពស្រឡះភ្នែក។ មាតិកាសំខាន់ដែលមានលើវិបសាយរួមមាន ជំនួញ, វប្បធម៌, វិទ្យាសាស្ត្រ, ការធ្វើដំណើរ, សុវត្ថិភាព និង បច្ចេកវិទ្យា។
៤. RECODE
RECODE ក៏ជាវិបសាយដែលបង្កើតឡើងដោយ VOX Media ដែរ ដោយមានកេរ្តិ៍ឈ្មោះល្បីតាមរយៈបច្ចេកទេសវាយតម្លៃផលិតផល និង មានបង្ហាញពីផលិតផលគ្រោងនឹងចេញ ក៏ដូចជាគំនិតស្រមើស្រមៃថ្មីៗជាច្រើនពីបច្ចេកវិទ្យា។
៥. CNET
ជាវិបសាយបច្ចេកវិទ្យាមួយដែលមានអ្នកចូលមើលដល់ ២០០ លាននាក់ក្នុងមួយខែ។ មិនតែប៉ុណ្ណោះ CNET ក៏ស្ថិតក្នុងចំណោមវិបសាយកំពូល ២០០ វិបសាយដែលមានអ្នកចូលទស្សនាច្រើន។ ក្រៅពីមានវាយតម្លៃផលិតផល CNET ក៏មានមាតិកាមួយឈ្មោះ "HOW TO” ដែលជួយដោះស្រាយបញ្ហារបស់អ្នកអានបានយ៉ាងច្រើន។
៦. GIZMODO
GIZMODO ជាវិបសាយដែលរចនាយ៉ាងសាមញ្ញ ហេតុនេះមិនពិបាកសម្រាប់អ្នកដែលទើបចូលមើលវិបសាយនេះដំបូង។ មានប្រមូលផ្ដុំដោយរឿងរ៉ាវបច្ចេកវិទ្យាថ្មីៗដែលកើតឡើងលើសកលលោក ហើយក៏មានបង្ហាញពីការវាយតម្លៃលើផលិតផល និង មានព័ត៌មានបែបវិទ្យាសាស្ត្រផងដែរ។
៧. techradar
វិបសាយនេះមានជាព័ត៌មានបច្ចេកវិទ្យាថ្មីៗ និង ការវាយតម្លៃផលិតផលដូចជាវិបសាយមួយចំនួនខាងលើដែរ ហើយក៏ជាវិបសាយបច្ចេកវិទ្យាល្បីមួយដោយមានអ្នកចូលទស្សនា ២០ លាននាក់ក្នុងមួយខែ។ techradar ក៏មានជាមាតិកា "HOW TO” ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកអាន។
៨. MASHABLE
MASHABLE ជាវិបសាយបច្ចេកវិទ្យាល្បីមួយដែលមិនមែនមានតែព័ត៌មានបច្ចេកវិទ្យាទេ តែក៏មានផ្សាយព័ត៌មានដទៃទៀតដូចជា ពិភពលោក, កម្សាន្ត និង ជីវិតប្រចាំថ្ងៃជាដើម។
៩. The Next Web
The Next Web មិនមែនត្រឹមជាវិបសាយព័ត៌មានបច្ចេកវិទ្យាទេ តែក៏ជាវិបសាយបង្ហាញពីការបង្កើតវិបសាយដែរ ហើយវាក៏ជាជម្រើសវិបសាយល្អមួយសម្រាប់អ្នកបង្កើត Startup និង អ្នកបង្កើតកម្មវិធីផ្សេងៗ។
១០. POLYGON
វិបសាយដែលបង្ហាញទាំង ៩ ខាងលើសុទ្ធតែផ្ដោតសំខាន់លើបច្ចេកវិទ្យា ប៉ុន្តែសម្រាប់វិបសាយ POLYGON វិញរាងខុសប្លែកបន្តិចដោយផ្ដោតសំខាន់លើពិភពហ្គេម ហើយវាក៏ជាវិបសាយមួយរបស់ VOX Media ដែរ។ ការរចនាវិបសាយស្រដៀងគ្នានឹងវិបសាយ The Verge ដែរ ធ្វើឲ្យងាយស្រួលប្រើប្រាស់៕