លេចដំណឹង Angelina Jolie គ្រោងមករស់នៅខេត្តបាត់ដំបង ក្រោយលែងលះស្វាមី
- 2016-12-30 07:49:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចដំណឹង Angelina Jolie គ្រោងមករស់នៅខេត្តបាត់ដំបង ក្រោយលែងលះស្វាមី
ចន្លោះមិនឃើញ
កន្លងមក Angelina Jolie ធ្លាប់ចង់ផ្លាស់ទីលំនៅទៅរស់នៅឯទីក្រុងឡុងដុង ចក្រភពអង់គ្លេស បន្ទាប់ពីមានការបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី លោក Brad Pitt ប៉ុន្តែឥឡូវនេះ អ្នកស្រីមានគំនិតចង់មករស់នៅក្នុងផ្ទះបុរាណមួយ ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។
យោងតាមប្រភពរបស់សារព័ត៌មាន Radar Online បានរៀបរាប់ថា Angelina Jolie មិនអាចទ្រាំនូវសម្ដីរបស់អ្នកគ្រប់គ្នានៅហូលីវូដ និយាយពីបញ្ហាលែងលះគ្នារវាងអ្នកស្រីនិងលោក Brad Pitt បានទេ។ ពេលរឿងក្ដីនេះដោះស្រាយចប់កាលណា Angelina Jolie គ្រោងនឹងចាកចេញឲ្យឆ្ងាយពីកន្លែងដែលអ្នកស្រីនិងអតីតស្វាមីធ្លាប់រស់នៅនិងសាងស្នេហ៍ជាមួយគ្នា កាន់តែឆ្ងាយកាន់តែល្អ ដូច្នេះហើយ អ្នកស្រីចង់រើទៅនៅឯផ្ទះបុរាណមួយដែលមានទីតាំង ក្នុងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យ Angelina Jolie មានគំនិតចង់មករស់នៅឯផ្ទះក្នុងប្រទេសកម្ពុជា គឺដោយសារតែកន្លែងមួយនេះជាកន្លែងដែលគ្មានរឿងពាក់ព័ន្ធជាមួយនឹងអតីតស្វាមីរបស់អ្នកស្រី ព្រោះ Angelina Jolie បានទិញផ្ទះនេះពីរឆ្នាំមុននឹងអ្នកស្រីនិងតារាសម្ដែង Brad Pitt ស្រលាញ់គ្នា ហើយអ្នកស្រីយល់ថា ការដែលរស់នៅទីនោះនឹងជួយឲ្យស្រលះខួរក្បាល ៕