Man Utd ឈ្នះទៀតក្រោយផ្ដួល West Ham ២-០
- 2017-01-03 00:59:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ឈ្នះទៀតក្រោយផ្ដួល West Ham ២-០
ចន្លោះមិនឃើញ
Manchester United បានយកឈ្នះ West Ham United ២-០ ដើម្បីបន្តក្ដីសង្ឃឹមប្រជែងតំណែងក្រុមកំពូលទាំង៤នៅ Premier League។
ក្រុមរបស់លោក Jose Mourinho ពេលនេះមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅ១៣ប្រកួតចុងក្រោយគិតលើគ្រប់កម្មវិធី ដែលវាជាកំណត់ត្រាដ៏វែងបំផុតរបស់ពួកគេគិតចាប់ពីខែមិនា ឆ្នាំ២០១៣មក។
ក្នុងការប្រកួតយប់មិញ ចាប់ផ្ដើមលេងបានតែ១៥នាទី អាជ្ញាកណ្ដាលលោក Mike Dean បានពិន័យកាតក្រហមលើ Feghouli ក្រោយខ្សែបម្រើរូបនេះឈូសជើង Phil Jones។ ទោះជាសល់គ្នាត្រឹម១០នាក់ ប៉ុន្តែ West Ham បានព្យាយាមគាបសង្កត់យ៉ាងខ្លាំងតែមិនបានសម្រេច ហើយរបូតគ្រាប់បាល់វិញនៅនាទី៦៣ ដោយ Rashford បញ្ជូនឲ្យ Mata ស៊ុតបញ្ចូលទីបានយ៉ាងល្អ។
ដោយឡែកគ្រាប់ទី២ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Ibrahimovic នៅនាទី៧៨។ ក្រោយបាន៣ពិន្ទុពីប្រកួតនេះ Manchester United នៅរក្សាតំណែងលេខ៦ដដែល ប៉ុន្តែបន្ថយគម្លាតពិន្ទុ ពីលេខ ៤ត្រឹម១ពិន្ទុប៉ុណ្ណោះ៕