អស់សំណើច! Nokia ដាក់លក់អនឡាញតម្លៃឡៃឡុងតែ ២ ៥០០ រៀល

  • 2017-01-04 02:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលទូរសព្ទ Nokia ម៉ាកល្បីកាលពីអតីតកាលដែលមានតម្លៃថ្លៃកប់ ស្ទើរតែគ្រប់គ្នាលក់គោមួយ ទើបអាចទិញបាន ប៉ុន្តែពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់យកមកដាក់លក់តាមអនឡាញតម្លៃឡៃឡុងតែ ២ ៥០០រៀល។

Nokia ដាក់លក់តាមអនឡាញតម្លៃឡៃឡុងតែ ២ ៥០០រៀល

អ្វីដែលគូរឲ្យអស់សំណើចនោះគឺ ទូរសព្ទប៉ុន្មានម៉ូឌែលនេះនៅតែអាចដំណើរបានធម្មតាជាមួយប្រពន្ធ័ប្រតិបត្តិការ Symbian ទោះបីជាលែងមាន Developers ណាទៅរវីរវល់ជាមួយក៏ដោយ។ ទូរសព្ទដែលដាក់លក់នៅលើអនឡាញទាំងនេះ មានដូចជាម៉ូឌែល Nokia 7610, Nokia 3310, Nokia N95 ជាដើម ដែលមានតម្លៃជាង ៥០០ ទៅ ៦០០ ដុល្លារកាលពីអតីតកាល ប៉ុន្តែត្រូវបានម្ចាស់ហាងលក់ទូរសព្ទមួយកន្លែងបានបង្ហោះដាក់លក់អនឡាញក្នុងតម្លៃតែ ២ ៥០០រៀលប៉ុណ្ណោះ។

ក្នុងនោះដែរក៏មានអ្្នកគាំទ្រជាច្រើនមានបញ្ចេញមតិថា "Message sent" មានន័យថា​គាត់ចង់បានមួយគ្រឿងដែរ អាចទំនាក់ទំនងតាមរយៈការផ្ញើទៅប្រអប់សារ(Chat) និងមួយចំនួនទៀតបានសម្ដែងអារម្មណ៍ហួសចិត្តពេលឃើញបែបនេះ។

ទូរសព្ទ Nokia ត្រូវបានគេមើលឃើញថា នៅតែជាទូរសព្ទដែលធន់បំផុតក្នុងសតវត្សទី ២១ នេះប៉ុន្តែគួរឲ្យស្ដាយយីហោម៉ាកទូរសព្ទមានដើមកំណើតមកពីប្រទេសហ្វាំងឡង់មួយនេះ ត្រូវបាត់ឈ្មោះពីពិភពគុន ក្រោយពេលមានវត្តមានស្មាតហ្វូនកំពូលៗចូលមកប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ទោះជាយ៉ាងណាក្ដីឆ្នាំ ២០១៧ នេះក្រុមហ៊ុនល្បីឈ្មោះនេះ សង្ឃឹមថាអាចក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនឡើងវិញ ដែលនឹងត្រៀមផលិតHardware និងចរាចរណ៍លើទីផ្សារ ដែលដំណើរការដោយប្រពន្ធ័ប្រតិបត្តិការ Android វិញម្ដង៕

Nokia ឆ្នាំ ២០១៧ តម្លៃ១៥០ ដុល្លារ

អត្ថបទ៖ រក្សា