​១៧​ជំនាញ​​ គ្រប់​គ្នា​គួរ​រៀន​​ឲ្យ​ចេះ​នៅ​អាយុ​​២០​ឆ្នាំ​ឡើង​ទៅ​

  • 2017-01-04 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចាប់​ពី​អាយុ​២០​​ឆ្នាំ​​ឡើង​ទៅ​​ ទាំង​​ស្រី​ទាំង​ប្រុស​ ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​មនុស្ស​មាន​ការ​គិត​វែង​​ឆ្ងាយ ធ្វើ​អ្វី​ល្អ​​ៗ ​មាន​ប្រយោជន៍​ចំពោះ​​​ខ្លួន​ឯង​ គ្រួសារ និង​សង្គម​​ជាតិ​ ច្រើនជាង​​​វ័យ​​នៅ​ក្រោម​ ២០​​ឆ្នាំ។

​ទាំង​អ្នក​​បាន​ឆ្លងកាត់​សាលា​ ឬ​​មិន​ឆ្លង​កាត់​​ គួរ​សិក្សា​ស្វែង​​យល់​​ជំនាញ​​ដ៏​មាន​សារសំខាន់​ទាំង​នេះ​ដោយ​ខ្លួន​ឯង ដើម្បី​​រស់​នៅ​សម្រប​​ខ្លួន​ក្នុង​សង្គម​​មួយ​​​ឲ្យ​ថ្លៃថ្នូរ ​មាន​កិត្តិយស​។ ​​​បើ​មេរៀន​​បំណិន​ជីវិត​​ខាង​ក្រោម​ ចំណុច​​ណា​មាន​ហើយ​​រក្សា​វា​​ឲ្យ​ខ្ជាប់​ខ្ជួន ឯ​​​ចំណុច​​​ណា​មិន​ទាន់​មាន​រៀន​ពី​ឥឡូវ​ទាំង​អស់​គ្នា៖

១. រៀន​ចេះ​​ស្មោះ​ត្រង់​

២. ​រៀន​ទទួល​យក​ពាក្យ​រិះគន់

៣. ​ចាប់​ផ្ដើម​​ចេះ​​ចាប់​អារម្មណ៍​​លើ​ការ​សន្ទនា

៤. ​រៀន​ស្នើ​សុំ​​អ្វី​ដែល​ខ្លួន​ចង់​បាន

៥. រៀន​ធ្វើ​តាម​ការ​សន្យា

៦. រៀន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ

៧. ​រៀន​ចេះ​​​តស៊ូ​អត់​​ធ្មត់​

៨. ​រៀន​ប្រព្រឹត្តិ​ការ​​អាកប្បកិរិយា​​ឲ្យ​បាន​ល្អ

៩. ​រៀន​រស់​ជាមួួយ​​អ្វី​ដែល​ខ្លួន​មាន

១០. ​រៀន​ដោះ​ស្រាយ​ការ​ច្រាន​ចោល​​របស់​អ្នក​ដទៃ​​ចំពោះ​ខ្លួន​

១១. ​រៀន​​ទទួល​​យក​ការ​ផ្លាស់ប្ដូរ​

១២. រៀន​សម្រេច​ចិត្ត​ខ្លួន​ឯង

១៣. ​រៀន​លក់​​ជំនាញ​ខ្លួន​មាន​​ដូរ​យក​ចំណូល​

១៤. រៀន​ចេះ​ចរចា​ វែក​ញែក

១៥. រៀន​​ស្ដាប់​ដោយ​​មិន​​និយាយ

​១៦.​ រៀន​គិត​វែង​ឆ្ងាយ​​មុន​និយាយ​ស្ដី

១៧. រៀន​ទទួល​ខុស​ត្រូវ​​​អ្វី​ខ្លួន​បាន​ធ្វើ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី