កម្មវិធីរៀនថ្នាក់វិទ្យាល័យ មានកំណែប្រែថ្មី ឡូយជាងមុន!

  • 2017-01-05 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីរៀនថ្នាក់វិទ្យាល័យ ដែលមានស្ទើតែ​គ្រប់មុខវិជ្ជាដូចជា​ ភាសាខ្មែរ ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា ជាដើម ត្រូវបាន​ស្ថាបនិកកម្មវិធីវ័យក្មេង ជៀប គន្ធា ដាក់កំណែប្រែថ្មី ងាយស្រួលប្រើជាងមុន។

ស្ថាបនិកកម្មវិធីវ័យក្មេង ជៀប គន្ធា

អតីត​សិស្ស​ពូកែ​គណិតវិទ្យា​ និងជាស្ថាបនិកកម្មវិធីវ័យក្មេងរូបនេះ ឲ្យដឹងថា កំណែ​ប្រែថ្មី​បាន​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​ដូចជា កែសម្រួលឲ្យស្រួលមើលជាងមុន បន្ថែមមេរៀនលើមុខវិជ្ជានិមួយៗឲ្យសម្បូរបែបជាងមុន ជាពិសេស​កម្មវិធី​នីមួយៗដំណើរការលឿន។

កម្មវិធីដែលមានកំណែប្រែថ្មី និងដាក់ឲ្យទាញយកឥតគិតថ្លៃនេះ មានដូចជា អក្សរសិល្ប៍​ខ្មែរ វេយ្យាករណ៍ខ្មែរ សំំណួរ​ចម្លើយ​វេយ្យាករណ៍ខ្មែរ ប្រវត្តិសាស្រ្តខ្មែរ រឿងព្រេង ច្បាប់ខ្មែរ រូបមន្តនិងបណ្ដុំលំហាត់គណិតវិទ្យា រូបមន្ត​និង​លំហាត់​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វីញ្ញាសារបាក់ឌុប វីទ្យាសាស្រ្តសង្គម វិញ្ញាសារត្រៀមប្រឡងជាដើម៕

កម្មវិធីមេរៀនថ្នាក់ទី ១២ ទាំងអស់

ទាញយក នៅទីនេះ Android | iOS

អត្ថបទ៖ រក្សា