ភ្ញាក់​ផ្អើល! អតីត​មិត្ត​ប្រុស​តារា​ថៃ​ Janie ចុង​ក្រោយ​សម្រេច​រៀបការ​នឹង​សង្សារ​​ប្រុស​ដូច​គ្នា

  • 2017-01-05 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហា​អាមេរិក Jason Berrent ដែល​ធ្លាប់​ជា​មិត្ត​ប្រុស​ស្និទ្ធស្នាល​របស់​តារា​សម្ដែង​ថៃ Janie Tienphosuwan រហូត​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​ជា​គូ​ស្នេហ៍​នឹង​គ្នា​កាល​ពី​ពីរ​ឆ្នាំ​មុន នៅ​ពេល​នេះ​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​គូ​ស្នេហ៍​​ពិត​ប្រាកដ​របស់​ខ្លួន​ហើយ តែ​អ្វី​ដែល​ធ្វើ​ទស្សនិកជន​ភ្ញាក់ផ្អើល​នោះ​គឺ​គូ​ស្នេហ៍​របស់​គេ​គឺ​ជា​បុរស​ដូច​គ្នា។

Jason Berrent លុតជង្គង់សុំ​មិត្ត​ប្រុស​រៀបការ

បន្ទាប់​ពី​លែងលះ​ស្វាមី​ដាច់​ស្រេច តារា​ឯក​ស្រី​សិចស៊ី​វ័យ ៣៥ឆ្នាំ​បាន​រង​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ខ្យល់​ធំ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ​ជាមួយ​ Jason Berrent ដោយ​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​រូប​ភាព​ផ្អែមល្ហែម​រួម​គ្នា​ជា​ច្រើន​ដង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​មិន​ចេះ​ចប់ ហើយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​លួច​ច្រណែន Janie ​ទៀត​ផង​ដែល​មាន​មិត្ត​ប្រុស​សង្ហា​បែប​នេះ។ ព័ត៌មាន​ស្នេហា​របស់​អ្នក​ទាំង​ពីរ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល Jason ត្រលប់​ទៅ​ទីក្រុង Los Angeles វិញ។

យ៉ាង​ណា​មិញ​ថ្ងៃ​នេះ​ សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ Jason បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​សង្សារ​របស់​ខ្លួន​ឈ្មោះ Adam ដែល​បាន​​សេព​គប់​មើល​ចិត្ត​គ្នា​រាប់​ឆ្នាំ​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ​មិត្ត​ប្រុស​ម្នាក់​នោះ គឺ​ជា​ម៉ូដែល​ដែល​ធ្លាប់​ថត​រូប​សិចស៊ី​ជាមួយ Janie ទៀត​ផង ៕

ប្រភព៖ Kapook   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម
អត្ថបទថ្មី