Nokia 6 ប្រើ​ប្រព័ន្ធ Android លេច​ចេញ​រូបរាង​ហើយ ឯ​តម្លៃ​ជាង​២០០​ដុល្លារ

  • 2017-01-08 06:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ​ចល័ត HMD បាន​ប្រកាស ការ​បង្ហាញ​ខ្លួន​ថ្មី របស់​ទូរសព្ទ​ស្មាតហ្វូន Nokia 6 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដំបូង​គេ​បង្អស់ នៅ​ថ្ងៃ​អាទិត្យ​នេះ។

Nokia 6 ប្រើប្រាស់​កញ្ចក់ Gorilla Glass ទំហំ ៥,៥​អ៊ីញ ជា​មួយ​នឹង Resolution ទំហំ ១០៨០ គុណ​នឹង ១៩២០ (Full HD)។ វា​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ ទូរសព្ទ​ម៉ូដែល​នេះ ​នឹង​សាក​ថ្ម​ឆាប់​ពេញ​ជាង​មុន រហូត​ដល់​ទៅ ៤​ដង ដោយសារ​តែ​បច្ចេកវិទ្យា Quick Charge 3.0។

ទូរសព្ទ​ស្មាត​ហ្វូន របស់ Nokia ដ៏​ថ្មី​ស្រឡាង​នេះ ប្រើ​ប្រាស់ RAM ទំហំ ៤​ជី និង អង្គ​ចងចាំ ទំហំ ៦៤​ជី។ រីឯ​កាមេរ៉ា​ក្រោយ មាន​ទំហំ​រហូត​ដល់​ទៅ ១៦​មេហ្គាភិចសែល ជា​មួយ​នឹង​មុខងារ Aperture f/2.0 និង PDAF Laser Auto Focusing។ ចំណែក​ឯ​កាមេរ៉ា​មុខ​វិញ ក៏​មិន​អន់​ដែរ គឺ ៨​មេហ្គាភិចសែល ដែល​អាច​ថតរូប Selfie និង​លេង​វីដេអូ Chat បាន​យ៉ាង​ច្បាស់។

គួរ​បញ្ជាក់​ថា Nokia 6 នឹង​បើក​សម្ភោធ នៅ​ដើម​ឆ្នាំ​២០១៧​នេះ ជាមួយ​នឹង​តម្លៃ ២៤៥​ដុល្លារ (បរទេស)។ ក្រុមហ៊ុន HMD ជ្រើសរើស​យក​ប្រទេស​ចិន ដើម្បី​បើក​សម្ភោធ​ទូរសព្ទ​ម៉ូដែល​នេះ ព្រោះ​តែ​ចំនួន​អ្នក​ប្រើប្រាស់​ដ៏​ច្រើន​លើស​លុប (ចំនួន​ដែល​គេ​រំពឹង​ទុក​គឺ ៥៩៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧)៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សេង ឡុង