"មន្ត​ស្នេហ៍​លេខា" តួ​ឯក​ក្មេងៗប៉ះ​គ្នា​ទាំង​តួ​អង្គល្អ និង​អាក្រក់

  • 2017-01-09 05:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​រឿង "មន្ត​ស្នេហ៍​លេខា" របស់​ប្រលោម​លោក​ Sabay ដែល​តែង​តែ​ទទូច​ស្នើសុំ​រឿង​នេះ​ផលិត​ចេញ​ជា​វីដេអូ​ភាគ​ ឥឡូវ​​បាន​ក្លាយ​ជា​ការពិត​ហើយ​។ ដោយ​ព្រឹក​មិញ​រឿង​នេះ​បាន​ចាប់​ផ្តើម​ចេញ​ក្រុង​ពាលី មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​តួ​ឯក​ក្មេងៗ​ច្រើន​ដួង​ចូល​រួម​សម្ដែង​ទៀត​ផង។​​

ប្រលោម​លោក ​រឿង​ "មន្ត​ស្នេហ៍​លេខា" ដែល​មាន​អ្នក​អាន​ជាង​១ម៉ឺន​ដង​ក្នុង​មួយ​ភាគ​​ និពន្ធ​ដោយ​ប៉ាកាខ្មៅ​ ​បាន​សហការ​ជាមួយ​​ផលិតកម្ម​មហាហង្ស​​ផលិត​ជា​វីដេអូ​ភាគ ​​នឹង​​ត្រៀម​ចេញ​ក្នុង​ឆ្នាំ​ ២០១៧​ឆាប់ៗ​ខាង​មុខ​នេះ។ តួ​ឯក​ក្មេង​ៗ​ស្អាត​ៗ​សម្ដែង​ក្នុង​រឿង​នេះ​មាន​​ដូចជា​ ភិន សុដាលីស យឹម សម្បត្តិ ហង្ស សម្បើម​សក្តិ​ ម៉ៅ គីម​ធីតា សាឌី និង​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ថែម​ទៀត​ផង។

វគ្គ​ក្រោយ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​នឹង​បាន​​ជួប​ជា​មួយ​នឹង​កិច្ចសម្ភាសន៍ តួ​អង្គ​ក្មេងៗ សម្តែងក្នុង​រឿង​នេះ​ហើយនឹង​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​អ្នក​ដឹកនាំ​ ម្ចាស់ផលិតកម្ម ជុំ​វិញ​ការ​សហការ​គ្នា​​ថត​រឿង​​"មន្ត​ស្នេហ៍​លេខា"ឡើង។

ទស្សនា​សកម្មភាព​ក្រុង​ពាលី ក៏​ដូចជា​រូបភាព​ស្អាត​ៗ តារា​​ល្បីៗ​សម្តែង​ក្នុង​រឿង​ ​"មន្ត​ស្នេហ៍​លេខា"៖

អត្ថបទ៖ ថា ម៉ាលីដា