តួ​ប្រុស​ "វិកល​ចរិត" ត្រៀម​ចូល​ហាត់​ទាហាន

  • 2017-01-10 04:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ផលិតករ​ ហើយ​ក៏​ជា​តួ​ប្រុស​ក្នុង​រឿង "វិកល​ចរិត" លោក ហ៊ុយ យ៉ាឡេង បាន​លើក​ឡើង​ថា​លោក​ត្រៀម​ខ្លួន​​ចូល​ហាត់ទាហាន​រយៈ​ពេល​២​ខែ ​ដើម្បី​ហាត់​ពត់​លុត​ដំ​ខ្លួន​ក្នុង​ការ​ថត​រឿង​ថ្មី។

លោក​ថ្លែង​ថា ពេល​នេះ​លោក​ត្រូវ​ចេញ​ទៅ​ប្រទេស​ថៃ​មួយ​សប្ដាហ៍​សិន ​ដើម្បី​រក​ទីផ្សារ​បញ្ចាំង​រឿង "វិកល​ចរិត" នៅ​ទី​នោះ​ ពេល​លោក​ត្រឡប់​មក​វិញ​ ​នឹង​ចូល​ហាត់​ទាហាន​ប្រមាណ​រយៈ​ពេល​២​ខែ​ នៅ​ខេត្ត​កំពង់​ស្ពឺ ដើម្បី​ត្រៀម​ថត​រឿង​ថ្មី​មួយ​ទៀត​ចំណងជើង​ថា "៤៨០០ វិនាទី ស្លាប់" ដែល​គ្រោង​ថត​នៅ​ចុង​ខែ​មីនា ឬ ដើម​ខែ​មេសា ខាង​មុខ​នេះ​ហើយ។

​​រឿង "៤៨០០ វិនាទី ស្លាប់" នេះ​គឺ​ជា​សាច់​រឿង​ថ្មី​មួយ​ទៀត​របស់​ផលិតករ​ "វិកល​ចរិត" ដែល​ផ្អែក​លើ​រឿង​ពិត​របស់​ ​ឪពុក​មា (ពូ) របស់​លោក​ដែល​បាន​កើត​ឡើង​នៅ​ជំនាន់​ខ្មែរ​ក្រហម។ "វា​ជា​សាច់​រឿង​ពិត​របស់​ឪពុក​មា​ខ្ញុំ​​ពេល​ក្រុម​ខ្មែរ​តាម​បាញ់​គាត់​​ស្រប​ពេល​​គាត់​នាំ​កូន​ទាហាន​៥​នាក់​រត់​ទៅ​ជំរំ​ដើម្បី​រក​ម្ដាយ​ខ្ញុំ ហើយ​រឿង​នេះ​គ្រោង​នឹង​ចំណាយ​ប្រមាណ​ជា​ ៦​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​ការ​ផលិត" លោក​បន្ថែម។

សម្រាប់​ សាច់​រឿង ក៏​ដូចជា​បច្ចេកទេសប្លង់​ថត​ ក្រុម​ការងារ​Sabay ​នឹង​អញ្ជើញ​​លោក ហ៊ុយ យ៉ាឡេង​ មក​ផ្តល់​ការ​សម្ភាសន៍ Live ​ផ្ទាល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ណា៕

​​​

អត្ថបទ៖ Samedy