ណាហ្គាវើល និង​ទ័ព​ ទម្លាយ​ខ្ទង់​​ចំណាយកប់ក្ដោង ​​សម្រាប់​ឆ្នាំ​២០១៧

  • 2017-01-11 04:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​បាល់ទាត់​ណាហ្គាវើល និង​​ក្រសួង​ការពារជាតិ​​ទម្លាយ​ពី​ខ្ទង់​ចំណាយ​​​ទឹក​ប្រាក់​ប្រមាណ​ជិត​​កន្លះ​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ទ្រទ្រង់​ក្លឹប​​ទាំង​មូល​ក្នុង​ឆ្នាំ​២០១៧​នេះ។

ក្រុម​ ណាហ្គាវើល​

​លោក ឡាំ ទីនី អ្នក​ចាត់​ការ​ទូទៅ​​ណាហ្គាវើល​បាន​ទម្លាយ​​​​ខ្ទង់​ចំណាយ ​​មាន​ការ​កើន​ឡើង​ពី​មួយ​​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​។ ដោយ​ឡែក​នា​ឆ្នាំ​២០១៦​កន្លង​ទៅ​ក្លឹប​​បាន​ចំណាយ​ប្រមាណ​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ទឹក​ប្រាក់​នេះ ​នឹង​អាច​មាន​ការ​កើន​ឡើង​ជា​បន្ត​ទៀត​​នា​​ឆ្នាំ​២០១៧។​​

​ជា​មួយ​គ្នា​នោះ​​លោក ខូវ ឆាយ អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​​​ក៏​បាន​ប្រាប់​ពី​ខ្ទង់​​ចំណាយ​សម្រាប់​ឆ្នាំ​២០១៧​ថា នឹង​អាច​មាន​រហូត​ដល់​ទៅ​ជិត​​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក។ ទឹក​ប្រាប់​នេះ​បូក​សរុប​ទាំង​ការ​ជួសជុល​ទីលាន និង​​ដាក់​ភ្លើង​បំភ្លឺ​​ ​ព្រម​ទាំង​​ការ​ចំណាយ​ផ្សេង​ៗ​ទាំង​​អស់​។

លោក ខូវ ឆាយ

​សម្រាប់​ការ​ចំណាយ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​កាល​ពី​ឆ្នាំ​២០១៦ មាន​ប្រមាណ​ជិត​ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។ ​​​លោក ខូវ ឆាយ​ បន្ថែម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​