Kawasaki ជួបជុំ​អ្នក​គាំទ្រ​ ស្វែង​រក​បទ​ពិសោធន៍​​​បើកបរ​ទៅ​ខេត្ត​កំពត​

  • 2017-01-11 09:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្តាហ៍​មុន អ្នក​ប្រើប្រាស់​ម៉ូតូ​ Kawasaki ជាង ៤០ គ្រឿងបាន​ធ្វើ​ដំណើរ​ដ៏​រំភើប​លើ​ចម្ងាយ​ផ្លូវ​រាប់​រយ​​គីឡូម៉ែត្រ ដើម្បី​ស្វែង​រក​បទពិសោធន៍​បើកបរ​ជាមួយ​ម៉ូតូ Kawasaki​។

ក្រោម​ការ​ការ​រៀបចំ​របស​ក្រុមហ៊ុន​ Kawasaki Motors Cambodia ក្បួន​ម៉ូតូ​​មាន​ទាំង​តូច-ធំ បាន​ចេញ​ដំណើរ​តាំង​ពី​ព្រឹក​ព្រលឹម​​និង​​ចំណាយ​ពេល​ជិត ៣ ម៉ោង លើ​ចម្ងាយ​ផ្លូវ​ជាង ១០០ គីឡូម៉ែត្រ​​ឆ្ពោះ​ទៅ​​​​ឧទ្យាន​ដង​ព្រែក​​ជា​ទី​កម្សាន្ត​ដ៏​ពេញនិយម​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​​កំពត​៕

Mr.Mike មន្រ្ដី​ផ្នែកគ្រប់​គ្រង​ប្រចាំ​នៅ Kawasaki Motors Cambodia បាន​ឲ្យ​ដឹង​ថា គោល​បំណង​​ក្នុង​ការ​រៀបចំ​ដំណើរ​កម្សាន្ត​នេះ ​គឺ​ដើម្បី​​នាំ​ការ​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​​អ្នក​​ប្រើប្រាស់​ម៉ូតូ Kawasaki ​​ក្នុង​ប្រទេស​កម្ពុជា​​ក៏​ដូចជា​ចង់​ឲ្យ​​អ្នក​ចូលរួម​​​ស្វែង​រក​បទពិសោធន៍​បើកបរ​ដ៏​រំភើប​ជាមួយ​ម៉ូតូ​ Kawasaki៕

Mr.Mike មន្រ្ដី​ផ្នែកគ្រប់​គ្រង​
សកម្មភាពក្រុមអ្នកជិះម៉ូតូធំ Kawasaki
សកម្មភាពក្រុមអ្នកជិះម៉ូតូធំ Kawasaki
ទិដ្ឋភាពសំរាករបស់ក្រុមអ្នកជិះម៉ូតូធំ Kawasaki
ទិដ្ឋភាពសំរាករបស់ក្រុមអ្នកជិះម៉ូតូធំ Kawasaki
ទិដ្ឋភាពសំរាករបស់ក្រុមអ្នកជិះម៉ូតូធំ Kawasaki
ថតរូបទុកជាអនុស្សាវរីយ៍
ថតរូបទុកជាអនុស្សាវរីយ៍
ទិដ្ឋភាពដងព្រែកកំពត

អត្ថបទ៖ រក្សា