បុរស​សង្ហា មឺុន ឯកសុភារិទ្ធ ទើបក្ដោប​តំណែង​តួ​ឯក​ដំបូង​​របស់ PNN

  • 2017-01-11 08:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ មឺុន ឯកសុភារិទ្ធ ទីបំផុត​បាន​ក្ដោប​តំណែង​ជា​តួ​ឯក​ជា​លើក​ដំបូង​​ហើយ ​នៅ​ក្នុង​វិថី​សិល្បៈ​។ ដែល​រឿង​ដំបូង​នេះ​គឺ​រឿង "សុផាត​ម៉ានយ៉ាន" របស់​ស្ថានីយ​ទូរទស្សន៍ PNN។

​តារា​សម្ដែង​ មឺុន ឯកសុភារិទ្ធ បាន​លើក​ឡើង​ថា​ តាំង​ពី​ចូល​សិល្បៈ​ក្នុង​​អំឡុង​ឆ្នាំ ២០១៥ មក​នេះ​ជា​លើក​ទី​១​ដែល​លោក​បាន​សម្ដែង​ជា​តួ​ឯក។ ​ព្រោះ​ពីមុន​មក​លោក​មិន​ដែល​​មាន​ឱកាស​គ្រង​តំណែង​ធំ​បែប​នេះ​ទេ។ ម្ចាស់​ជ័យ​លាភី ASNI man&woman2015 និង​តួ​ប្រុស​ក្នុង​បទ​ "សុំទោស​ពួក​ម៉ាក​" របស់ មាស សុខសោភា បន្ត​ថា​ អត្តចរិត​​តួអង្គ​ក្នុង​រឿង "សុផាត​ម៉ានយ៉ាន" គឺ​ប្រហាក់​ប្រហែល​នឹង​អត្តចរិត​ពិត​របស់​លោក​ច្រើន។

តោះ​ទស្សនា​ការ​បកស្រាយ​ខ្លះ​ពី​តារា​សម្ដែង​ មឺុន ឯកសុភារិទ្ធ៖

​​​​​​

អត្ថបទ៖ Samedy