ដោយសាររឿង​​​​កម្រាល​រូប​ទង់ជាតិ ​ឥណ្ឌា​​​ឆេះ​ដុំ​ជាមួយ Amazon ចេញ​សារ​ព្រមាន​ធ្ងន់ៗ

  • 2017-01-12 01:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​​អ្នក​ស្រី​ Sushma Swaraj បាន​ចេញ​សារ​គំរាម​ក្រុមហ៊ុន​ Amazon ​លើ​គណនី​ Twitter ​របស់​ខ្លួន​ បន្ទាប់​ពី​ឃើញ​​កម្រាល​ដែល​មាន​ទង់​ជាតិ​ប្រទេស​ឥណ្ឌា​ដាក់​លក់​លើ​វិបសាយ​នេះ។

​​រដ្ឋ​មន្ត្រី​រូប​នេះ​លើក​ឡើង​ថា​ បើ​មិន​ព្រម​ដក​កម្រាល​រូប​ទង់ជាតិ​ចេញ​ពី​វិបសាយ​ Amazon នៅ​កាណាដា​ទេ​នោះ​ អ្នក​ស្រី​នឹង​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​បុគ្គលិក​ Amazon និង លុប​ចោល​ទិដ្ឋាការ​ដែល​ចេញ​ឲ្យ​កន្លង​មក។ អ្នកស្រី​បាន​ទាមទារ​ឲ្យ​មាន​ការ​សុំទោស​ពី​ខាង​ក្រុមហ៊ុន​ Amazon ហើយ​កំណត់​ឲ្យ​ក្រុមហ៊ុន​​លក់​ទំនិញ​អនឡាញ​នេះ​ដក​ចេញ​រាល់​ផលិតផល​ដែល​ប្រមាថ​ដល់​ទង់ជាតិ​ប្រទេស​ឥណ្ឌា​ជា​ប្រញាប់។

ក្រោយ​ពី​មាន​ហេតុ​នេះ​ឡើង​ Amazon ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ថា​កម្រាល​រូប​ទង់ជាតិ​ប្រទេស​ឥណ្ឌា​លែង​មាន​លក់​លើ​វិបសាយ​របស់​ខ្លួន​ទៀត​ហើយ។ ក្រុមហ៊ុន​សុំ​មិន​បញ្ចេញ​យោបល់​បន្ថែម​ពី​បញ្ហា​នេះ៕​​​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង