Bosco Wong តារា​សម្តែង​ហុងកុង​ដ៏​ល្បី កំពុង​ត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ភីអិនអិន

  • 2017-01-12 04:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ដ៏​ល្បី​ប្រចាំ​ទូរទស្សន៍​ហុងកុង TVB និង​ជា​តារា​ក្នុង​ដួងចិត្ត​របស់​ប្រិយមិត្ត​កម្ពុជា​ជា​ច្រើន​ដែរ​នោះ លោក Bosco Wong ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើ​ទូរទស្សន៍​ភីអិនអិន​ជា​លើក​ដំបូង​ក្នុង​ភាព​យន្ត​ភាគ​រឿង​ហុងកុង «មិត្តភាព​ប្រែ​ឫស្យា»។

«មិត្ត​ភាព​ប្រែ​ឫស្យា» ជា​ភាព​យន្ត​ល្បី​ទទួល​បាន​ជោគជ័យ​នៅ​ហុងកុង ជា​ពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​ផ្នែក​ទំនាក់ទំន​ង ព្រោះ​ភាព​យន្ត​នេះ​បង្ហាញ​ពី​ឧបសគ្គ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កើត​មាន។

ក្រៅពី Bosco Wong (Sheldon) ក៏​នៅ​មាន​តារា​ល្បីៗ​ផ្សេង​ទៀត ដូចជា Edwin Siu (Sean) និង Louis Cheung (Tim) ជាដើម ដោយ​តម្រូវ​ឲ្យ​ពួកគេ​ទាំង ៣ នាក់ ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ តស៊ូ​ក្នុង​មុខ​ជំនួញ​ជាមួយ​គ្នា។ Sheldon ជា​មនុស្ស​ដែល​មាន​មហិច្ឆតា។ Sean ជា​មនុស្ស​សុទិដ្ឋិនិយម។ Tim ជា​មនុស្ស​ពូកែ​ខាង​វោហា។ ពួកគេ​ទាំង​៣​នាក់​ប្រើ​ជំនាញ​ពិសេស​របស់​ខ្លួន​ដើម្បី​ធ្វើការ​ទំនាក់​ទំនង​ក្នុង​សង្គម។ ដើរ​លើ​វិស័យ​ទំនាក់​ទំនង​សាធារណៈ ពួកគេ​បង្កើត​ភាព​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន ប៉ុន្តែ​សំណាង​មិន​ល្អ​កិច្ចការ​ពួកគេ​ក៏​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​ទំនាក់​ទំនង​ពួកគេ​ទាំង​៣​ប្រេះ​ឆា។

មូលហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ពួក​គេ​ជួប​វិបត្តិ​បែប​នេះ? បើ​ចង់​ដឹង​ច្បាស់ សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ខ្សែ​ភាព​យន្ត​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នេះ ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី១៧ មករា រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ ពុធ វេលា​ម៉ោង ១១:០០-១៣:០០ បន្ទាប់​ពី​រឿង «សង្សារ​ខ្ញុំ​មនុស្ស​ក្រៅ​ភព»៕

ដោយ៖ សុផាត