Huawei P10 មិនទាន់ច្បាស់ពីលក្ខណៈសម្បត្តិ តែច្បាស់ពីថ្ងៃប្រកាសចេញជាផ្លូវការ
- 2017-01-12 06:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P10 មិនទាន់ច្បាស់ពីលក្ខណៈសម្បត្តិ តែច្បាស់ពីថ្ងៃប្រកាសចេញជាផ្លូវការ
ចន្លោះមិនឃើញ
សេចក្ដីប្រកាសផ្លូវការចេញដោយ Huawei ឲ្យដឹងថា ពួកគេនឹងបញ្ចេញម៉ូដែល P10 និង P10 Plus នាថ្ងៃ ២៦ កុម្ភៈ ២០១៧។
Huawei មិនទាន់បង្ហើបពីលក្ខណៈសម្បត្តិច្រើននៃម៉ូដែលថ្មីទាំងពីរនេះទេ តែដឹងត្រឹមថា P10 និងP10 Plus នៅតែមានកាមេរ៉ាភ្លោះរបស់ Leica និងដំណើរការដោយ CPU ប្រភេទ HiSilicon Kirin 960 មាន GPU ប្រភេទ Mali-G71 MP8 ហើយ RAM ដល់ទៅ ៦GB។
ចំពោះរាងខាងក្រៅ Huawei ក៏មិនបានបញ្ជាក់ជាក់លាក់ដែរ តែអ្នកវិភាគអះអាងថា P10 មានអេក្រង់ ៥,៥ អ៊ីញ និង P10 Plus មានអេក្រង់ទំហំដូចគ្នា តែជាប្រភេទ Quad HD កោងដែលអាចបង្ហាញរូបក្នុងទំហំ ២៥៦០ x ១៤៤០pixels៕