ក្រោយពីឡើងផ្ទះជាង២០ម៉ឺនដុល្លារ អូនម៉ី ត្រៀមបើកហាងគុយទាវបន្ថែម
- 2017-01-13 01:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពីឡើងផ្ទះជាង២០ម៉ឺនដុល្លារ អូនម៉ី ត្រៀមបើកហាងគុយទាវបន្ថែម
ចន្លោះមិនឃើញ
យប់មិញនេះតារាសម្តែង អៀ ម៉េងលិ ហៅ អូនម៉ី បានធ្វើពិធីឡើងគេហដ្ឋានថ្មីតម្លៃ ២៣ ម៉ឺនដុល្លារ នៅក្បែរផ្សារត្រពាំងថ្លឹង ។ បន្ទាប់ពីឡើងគេហដ្ឋានថ្មីរួច នាងប្រាប់ថាមានគម្រោងបើកហាងគុយទាវបន្ថែមផងដែរ។
អៀង ម៉េងលិ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះក្រៅពីអាជីពជាអ្នកសម្តែង នាងក៏មានមុខរបរមួយចំនួននៅក្នុងដៃ ដូចជាទិញអង្ករពីខេត្តបាត់ដំបងនាំចេញទៅក្រៅប្រទេសរាប់តោនក្នុងមួយខែៗ។ ក្នុងពេលឆាប់ៗខាងមុខនេះនាងក៏ត្រៀមពង្រីកអាជីវកម្មថ្មីមួយទៀតបើកហាងគុយទាវ ដោយគ្រោងនឹងចំណាយដើមទុនខ្ទង់ ២០០០ ដុល្លារ។
នៅក្នុងពីធីឡើងគេហដ្ឋានថ្មីនេះដែរ អៀ ម៉េងលិ បានអញ្ចើញភ្ញៀវចូលរួមចំនួន ៤០តុ ក្នុងនោះនាងអញ្ចើញអ្នកសិល្បៈករ ជិតស្និទ្ធចូលរួមជាភ្ញៀវកិត្តិយសតែ២តុប៉ុណ្ណោះ៕