មុន​​បញ្ចាំង​ខែ​ក្រោយ មើលសកម្មភាព​ថត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ពី Angelina Jolie
  • 2017-01-13 05:16:26
  • ចំនួនមតិ

ចន្លោះមិនឃើញ

ភាពយន្ត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ថត​ដោយ​តារា​លំដាប់​ពិភព​លោក Angelina Jolie ​ដែលគ្រោង​​នឹង​បើក​សម្ពោធខែ​ក្រោយ​នៅ​ ​ខេត្ត សៀមរាប ​នោះ ថ្ងៃ​នេះ Sabay​ នឹង​បង្ហាញ​រូបភាពក្រៅ​ឆាក​ខ្លះៗ​កាល​ថត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​បាត់​ដំបង។

ភាពយន្ត​​​បែប​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​ខ្មែរ​គ្រប់រូប​ទន្ទឹង​រង់ចាំ​នេះ ក៏​គ្រោង​យក​មក​ចាក់​នៅ ខេត្ត បាត់ដំបង និង​បន្ត​មក​ភ្នំពេញ​ផង​ដែរ។ នេះ​បើ​តាម​ប្រសាសន៍ លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ និង​សិល្បៈ បាន​ឆ្លើយ​ប្រាប់ Sabay កាល​ពីរ​សៀល​ម្សិលមិញ។

ខាង​ក្រោម​នេះជា​​រូបភាព​ក៏​ដូចជាសកម្មភាព​​ខ្លះ​ៗ​នៃ​ការ​ថត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" លើ​ទឹកដី ខេត្ត បាត់ដំបង ដែល​ក្រុម​ការងារ​ Sabay ថត​បាន​កន្លង​មក។ សូម​ទស្សនា​ទាំង​អស់​គ្នា៖


អត្ថបទ៖ ខុត សីហា