កាស​អត់​ខ្សែ IconX ទើប​មក​ដល់​ខ្មែរ លក់​​តម្លៃ​កប់

  • 2017-01-13 07:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស​​ស្ដាប់​អត់​ខ្សែ (​Bluetooth)​ ​ទំនើប​បំផុត​របស់​ Samsung ម៉ូដែល​ IconX ដែល​ពន្យា​​ពេល​ដាក់​លក់​នៅ​ទីផ្សារសហរដ្ឋអាមេរិក​កាល​ពី​​ប៉ុន្មាន​ខែ​មុន ពេល​នេះ​មក​ដល់​ទីផ្សារ​ក្នុ​ង​ស្រុក​កាល​ពិ​ម្សិល​មិញ ​ហើយ​ដែល​គេ​ដាក់​លក់​ក្នុង​តម្លៃ​ជាង 200 ដុល្លារ។

កាស IconX

កាស​ [Gear IconX អត់​ខ្សែ​ម៉ូដែល​ថ្មី​](http://news.sabay.com.kh/article/730329 " ") រាង​តូច​ ​អម​នឹង​សមត្ថភាព​បញ្ចេញ​សម្លេង​ដ៏​ពិរោះរងំ​ ​ផ្សំ​នឹង​មុខងារ​តាម​ដាន​ស្ថានភាព​​សុខភាព​អ្នក​ប្រើប្រាស់​​ផង​នោះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​Bluetooth​ ​សម្រាប់​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​ ​ហើយ​វា​មាន​សមត្ថភាព​តាម​ដាន​ពី​ស្ថានភាព​ ​នៃ​ចម្ងាយ​ ​ល្បឿន​ ​និង​កម្រិត​នៃ​ការស្ដាប់​​តន្រ្តី។​

Gear IconX​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​4GB​ អាច​ប្រើ​បាន​ ​៣​ ​ម៉ោង​​ដោយ​ចាក់​តែ​ចម្រៀង​ដែល​រក្សា​ទុក​ក្នុង​កាស​ ស្ដាប់​បទ​ចម្រៀង​ដល់​ទៅ​ ​១០០០​ ​បទ​​ហើយ​កាស​នេះ​មាន​តម្លៃ​ ២២៥ ​ដុល្លារ​ ​(តម្លៃ​អាចប្រែប្រួល)៕

កាស​អត់​ខ្សែ IconX
កាស IconX
ប្រអប់កាស IconX

រូបភា​ព​និង​តម្លៃ៖ ផ្ដល់​ដោយ​ហាង The Premier

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី