Zlatan តែត​ចុង​ម៉ោង​ជួយ​ Man Utd ស្មើ​ Liverpool ១-១

  • 2017-01-16 00:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​តាម​ស្មើ​ចុង​ម៉ោង​របស់​ Zlatan Ibrahimovic ​ជួយ​ឲ្យ​ Manchester United បាន​១​ពិន្ទុ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២១ នៅ​ Old Trafford។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​ ៧៥០០០​នាក់​ Liverpool មាន​ឱកាស​នាំ​មុខ​ មុន​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី របស់ James Milner នៅ​នាទី​២៧​ ក្រោយ​ពេល​ Paul Pogba យក​ដៃ​ទៅ​វៃ​បាល់​ក្នុង​ប្រអប់​គ្រោះថ្នាក់។

នៅ​ពេល​​គូ​ប្រជែង​នាំ​មុខ​ Man Utd បាន​ធ្វើ​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង ហើយ​អ្នក​ចាំទី Simon Mignlet បាន​ក្លាយ​ជា​វីរបុរស​បន្ទាប់​ពី​សង្គ្រោះ​បាល់​ច្បាស់​ៗ​ជា​ច្រើន​សារ​ពី​ការ​ទាត់​ Free kick របស់​ Zlatan Ibrahimovic និង​ បាល់​១ស្មើ​ជាមួយ Henrikh Mkhitaryan។ យ៉ាង​ណា​ក៏​ដោយ​នាទី ៨៤ Fellaini បាន​តែត​១​ក្បាល​បុក​របារ​ទី​ហើយ​ Valencia បាន​លើក​ឲ្យ ​Zlatan តែត​បញ្ចូល​ទី​យ៉ាង​ល្អ​។

លទ្ធផល​នេះ​ធ្វើ​ឲ្យ Liverpool ធ្លាក់​ទៅ​លេខ​៣ មាន​៤៥​ពិន្ទុ​ស្មើ​លេខ​២ Spurs ខណៈ Manchester United ដែល​បាត់​បង់​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​លើក​ទី​១០​​ត្រឹម​សប្ដាហ៍​នេះ​ គឺ​ឈរ​លេខ​៦​មាន​៤០​ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម