បញ្ហាទាំង៥ តែងកើតមាន តែផ្លែចេកអាចដោះស្រាយបានយ៉ាងប្រសើរ!
- 2017-01-16 04:35:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាទាំង៥ តែងកើតមាន តែផ្លែចេកអាចដោះស្រាយបានយ៉ាងប្រសើរ!
ចន្លោះមិនឃើញ
ចេក គឺជាផ្លែឈើម្យ៉ាង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមួយចំនួន ដែលតែងកើតមានលើមនុស្សស្ទើរតែគ្រប់រូប ទៀតផង ដូចជា៖
១) ភាពតប់ប្រមល់ ឬ ស្ត្រេស
នៅក្នុងយុគសម័យទំនើបនេះ មនុស្សភាគច្រើនរស់នៅក្នុងភាពតានតឹង ដែលវាមានផលប៉ះពាល់ទៅលើសុខភាពយ៉ាងខ្លាំង។ ស្ត្រេស បង្កើនល្បឿននៃការរំលាយអាហារ ដែលនាំឲ្យមានការថយចុះនូវ សារធាតុប៉ូតាស្យូម នៅក្នុងរាងកាយ។ ផ្លែចេក ផ្ទុកទៅដោយបរិមាណនៃសារធាតុប៉ូតាស្យូមជាច្រើន ដែលអាចជួយឲ្យបេះដូងមានសភាពធម្មតា បញ្ជូនខ្យល់អុកស៊ីហ្សែនទៅខួរក្បាលយ៉ាងល្អ និង ធ្វើឲ្យបរិមាណទឹកនៅក្នុងរាងកាយមានកម្រិត សមល្មមសម្រាប់រាងកាយ ទៀតផង។
២) អាការផ្សេងៗមុនពេលមករដូវ (PMS)
ផ្លែចេក បានបង្ហាញថា វីតាមីន B ធ្វើការយ៉ាងល្អ ចំពោះ PMS (អាការផ្លូវកាយ និងចិត្ត ដែលកើតឡើង២សប្តាហ៍ មុនពេលមករដូវ)។ វាកាត់បន្ថយការឈឺចាប់នៅក្នុងពោះ និង ទ្រូង, កាត់បន្ថយការផ្លាស់ប្តូរអារម្មណ៍អាក្រក់ផ្សេងៗ និង ការកើនឡើងនៃទឹកនៅក្នុងរាងកាយ ហើយសម្បូរទៅដោយវីតាមីន។
៣) ជំងឺបាក់ទឹកចិត្ត
ផ្លែចេក សម្បូរទៅដោយអាមីណូអាស៊ីត (Amino Acid) Tryptophan ដែលរំញោចការបញ្ចេញអរម៉ូន Luck Serotonin។ ប្រសិនបើអ្នកចង់មានអារម្មណ៍ស្ងប់ស្ងាត់ និងសប្បាយចិត្ត សូមទទួលទានផ្លែចេក ជារៀងរាល់ថ្ងៃ។
៤) ហើមពោះ និង ទល់លាមក
សារជាតិ Pectin នៅក្នុងផ្លែចេក ជួយបង្កើនល្បឿននៃការរំលាយអាហារ កម្ចាត់ជាតិពុល និង សារធាតុពុល (Heavy Metal Toxin) មួយចំនួន ចេញពីរាងកាយ ព្រមទាំងរំញោចពោះវៀន ថែមទៀតផង។ កត្តាទាំងអស់នេះ ជួយកាត់បន្ថយការហើមពោះ ខណៈដាស់ពោះវៀន និងដើរតួនាទីជាថ្នាំបញ្ចុះធម្មជាតិ សម្រាប់ការទល់លាមក។
៥) សម្ពាធឈាម
ដោយសារតែ ភាពសម្បូរបែបនៃសារធាតុប៉ូតាស្យូម ផ្លែចេកត្រូវបានផ្ដល់អនុសាសន៍ឲ្យទទួលទាន ជារៀងរាល់ព្រឹក ព្រោះការទទួលទានសារធាតុសូដ្យូមខ្ពស់ និង ប៉ូតាស្យូមតិច ជះឥទ្ធិពលអវិជ្ជមាន ដល់សម្ពាធឈាម៕