Nokia 6​ ស្អែកចាប់ផ្តើម​លក់​នៅ​ចិន​​ ​ខណៈការ​​កុម្ម៉ង់​កើន​ដល់​ ​១​ ​លាន​គ្រឿង

  • 2017-01-18 02:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 6​ ​នឹង​ចេញ​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ ​១៩​ ​មករា​ ​២០១៧ ស្អែក​នេះ​​ ​សម្រាប់​ទី​ផ្សារ​ចិន​ដីគោក​ ​ខណៈ​ស្មាតហ្វូន​ម៉ូដែល​នេះ​ទទួល​ការ​កុម្ម៉ង់​តាម​វិបសាយ​ចិន​ ​JD.com​ ​​កើន​ដល់​ ​១​ ​លាន​គ្រឿង។

អតិថិជន​តម្រូវ​ឲ្យ​កក់​ប្រាក់​តែ​ ​៩​ ​ដុល្លារ​ប៉ុណ្ណោះ​ ​ដើម្បី​ទទួល​បាន​ ​Nokia 6​ ​ដែល​មាន​តម្លៃ​ ​២៤៥​ ​ដុល្លារ​ ​ហើយ​នឹង​ទទួល​បាន​ស្មាតហ្វូន​នេះ​ចាប់​ពី​ថ្ងៃ​ ​១៩​ ​មករា​ ​២០១៧។

Nokia 6​ ​មាន​អេក្រង់​ ​Gorilla Glass​ ​ទំហំ​ ​៥,៥​ អ៊ីញ​​ ​មាន​ ​Resolution​ ​១០៨០x១៩២០​ ​(Full HD) ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ កាន់​តែ​ពិសេស​ ​Nokia 6​ ​មាន​ ​RAM​ ​៤​ ​GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​កាមេរ៉ា​ក្រោយ​ ​១៦​មេហ្គាភិចសែល​ ​ជា​មួយ​ ​Aperture f/2.0​ ​និង​កាមេរ៉ា​មុខ​ ​៨​មេហ្គាភិចសែល។

ក្រៅ​ពី​ ​Nokia 6​ ​គេ​ក៏​សង្ឃឹម​ថា ​ក្រុមហ៊ុន​នេះ​នឹង​បញ្ចេញ​ស្មាតហ្វូន​ម៉ូដែល​ផ្សេង​ៗ​ទៀត​នា​ខែ​បន្ទាប់​ ​ជា​ពិសេស​ ​Nokia 8​ ​ក្នុង​ព្រឹត្តិការណ៍​ ​MWC​ ​ក្នុង​ខែ​កុម្ភៈ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ