ហួសចិត្ត!លង់ទឹកស្រែកយំឲ្យជួយ បែរគេរវល់តែថតរូបបង្ហោះ
- 2017-01-19 00:47:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត!លង់ទឹកស្រែកយំឲ្យជួយ បែរគេរវល់តែថតរូបបង្ហោះ
ចន្លោះមិនឃើញ
បុរសម្នាក់នៅក្នុងប្រទេសថៃ បានរអិលជើងធ្លាក់ចូលក្នុងទឹកលូសម្អុយកាលពីប៉ុន្មានថ្ងៃនេះ បានបណ្ដាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត ព្រោះមិនចេះហែល។
ក្នុងហេតុការណ៍គួរឲ្យខ្លោចចិត្តនេះ គេឃើញមនុស្សជាច្រើននាក់បានចោមរោមមើល ខណៈជនរងគ្រោះស្រែកសំបណ្ដើរ ស្រវេស្រវាតោងថ្មបណ្ដើរ ប៉ុន្តែមនុស្សមួយក្រុមនេះបែរជាធ្វើមិនដឹង និងយកទូរសព្ទថតបង្ហោះលើ Facebook ដោយសរសេរថា "តើគាត់ធ្លាក់តាមរបៀបណា? ហាហា" ទៅវិញ។
ជាអកុសល ពេលប៉ូលិសទៅដល់ បុរសជនរងគ្រោះកំពុងស្ថិតនៅកណ្ដាលទឹកនៅឡើយ និងបានដាច់ខ្យល់ស្លាប់ទៅហើយ។ បន្ថែមលើនេះ មនុស្សមួយក្រុមដដែលហាក់មិនខ្វល់ខ្វាយនឹងជីវិតមនុស្ស បែរតាមថតបើកពិលទូរសព្ទលើសាកសពទៀត ពេលប៉ូលិសកំពុងពិនិត្យមើលសភាពសាកសព។
ទង្វើទាំងនេះធ្វើឲ្យប៉ូលិសទ្រាំលែងបាន រហូតគាត់ស្រែកខ្លាំងៗថា "ឈប់ថតរូបទៅ សូមគោរពចំពោះសាកសពផង!”
បើតាមប្រភពមន្ត្រីប៉ូលិសដដែលបញ្ជាក់ថា មនុស្សមួយក្រុមខាងលើប្រាប់ថា ពួកគេមិនចេះហែលទឹក ដូច្នេះពួកគេបានត្រឹមតែទាក់ទងទៅប៉ូលិសប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើតាមទិដ្ឋភាពជាក់ស្ដែងពួកគេអាចជួយបុរសរូបនេះបាន ដោយមិនចាំបាច់ចុះហែលទឹក ដោយគ្រាន់តែបោះដៃ ឬឈើ ក្រណាត់ឲ្យតោងប៉ុណ្ណោះ៕