Britney Spears រង​ការ​បញ្ឈឺ​ធ្ងន់​ៗ​ទាំង​ពាក្យ​សំដី និង​រូប​ថត​ពី​ស្ត្រី​ម្នាក់ មើល​ហើយ​ឈឺ​ជំនួស!

  • 2017-01-20 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Morgan Osman បាន​អះអាង​ថា នាង​បាន​ដេក​ជាមួយ Sam Asghari ​ដែល​ត្រូវ​ជា​សង្សារ​តារា​ចម្រៀង Britney Spears ហើយ Morgan បាន​បង្ហោះ​រូប​ថត​បឺត​មាត់​គ្នា​ជាមួយ Sam ទៀត មិន​ដឹង​ថា Britney ឈឺ​ចិត្ត​យ៉ាងណា​ទេ។

នៅ​ពេល​នេះ គេ​មិន​ដឹង​ច្បាស់​ថា​តើ Sam អ្នក​រាំ​ដ៏​ស៊ិចស៊ី​របស់ Britney ស្រលាញ់​អ្នក​ណា​ឲ្យ​ប្រាកដ បើ​ពេល​ថ្មី​ៗ គេ​ទើប​តែ​ឃើញ Sam និង Britney ស្អិត​រមួត​នឹង​គ្នា​ដូច​ស្ករ​តាំង​ម៉ែ​ចឹង ដល់​ឥឡូវ​បែរ​ជា ធ្លាយ​រូប Sam ថត​បឺត​មាត់​គ្នា​ជាមួយ Morgan ទៅ​វិញ។ នេះ​គេ​អាច​សន្មត​បាន​ថា Sam លួច​ក្បត់ Britney នៅ​នឹង​មុខ​តែ​ម្ដង។

​​Morgan អតីត​តារា​សម្ដែង​ក្នុង​រឿង "Bad Girls Club” បាន​បង្ហោះ​រូប​ខ្លួន​ និង Sam ឈរ​អោប​ថើប​គ្នា​លើ​ស្ពាន​នៅ​ឯ​មាត់​សមុទ្រ ហើយ​បាន​សរសេរ​នៅ​ពី​ក្រោម​រូប​នោះ​ថា "មាន​រឿង​សប្បាយ​ច្រើន​កើត​ឡើង​កាល​ពី​ថ្ងៃ​មុន" មាន​ន័យ​ថា ពួក​គេ​ទំនង​មាន​អី​ៗ​ជាមួយ​គ្នា តែ​ក្រោយ​ពី​បង្ហោះ​រូប​នេះ​បាន​មួយ​ភ្លែត ​Morgan បែរ​ជា​លុប​រូប​ចោល​វិញ។

Sam និង Britney មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ប្រមាណ​ពីរ​បី​ខែ​ហើយ តែ​ឥឡូវ​បែរ​ជា​ជួប​រឿង​ចម្រូង​ចម្រាស​បែប​នេះ។ នៅជាន់​ឈ្លី​ Britney មិនទាន់អស់ចិត្ត ​Morgan បាន​បោះ​សម្ដី​ដាក់​ម្ចាស់​បទ "Slumber Party” ថា ​នាង​មាន​វីដេអូ​ និង​រូប​ជាច្រើន​ដែល​អាច​បញ្ជាក់​ពី​ស្នេហា​របស់​នាង​និង Sam ថែមទៀត។

Morgan និយាយ​ថា " Britney! គេ (Sam) គ្រាន់​យក​នាង​ជា​ឈ្នាន់​ប៉ុណ្ណោះ។" នេះ​បើ​តាម​សម្ដី​របស់​តារា​ម៉ូដែល​​ក្នុង​បទ​សម្ភាសន៍​ឲ្យ​ទស្សនាវដ្ដី The Dirty ។ បើ​ទោះ​បី​ជា​គេ​មិន​ដឹង​ថា ការ​អះអាង​របស់ Morgan ពិត​ប្រាកដ​ឬ​យ៉ាងណា គេ​ជឿជាក់​ថា Britney នឹង​ឈឺ​ចិត្ត​មិន​ស្ទើរ​ទេ ពេល​ដែល​ប្រុស​ដែល​នាង​ស្រលាញ់​ថែម​ទាំង​ចង់​មាន​គ្រួសារ​ជាមួយ ទៅ​ធ្វើ​រឿង​បែប​នេះ​ជាមួយ​ស្រី​ដទៃ​។

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ សីលា