ស្ថាបនិកបណ្តាញសង្គម Like Cambodia រំពឹងមានអ្នកប្រើ កន្លះលាននាក់ក្នុងឆ្នាំ ២០១៧
- 2017-01-20 02:40:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកបណ្តាញសង្គម Like Cambodia រំពឹងមានអ្នកប្រើ កន្លះលាននាក់ក្នុងឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ស្ថាបនិក Like Cambodia លោក ស៊ាន វណ្ណារិទ្ធ រំពឹងក្នុងឆ្នាំ ២០១៧ នេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមថ្មីរបស់លោក កន្លះលាននាក់។
ការរំពឹងដូច្នេះ ស្ថាបនិករូបនេះ អះអាងថាដោយសារ មួយរយៈចុងក្រោយនេះមានអ្នកសម្រុកប្រើបណ្ដាញសង្គម Like Cambodia ហួសការរំពឹងរបស់លោក។ មូលហេតុដោយសារពលរដ្ឋសាទរ និងគាំទ្រខ្លាំងពេល កម្ពុជាមានបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលបង្កើតដោយកូនខ្មែរ។
“ប្រទេសដទៃដូចចិនជាដើម គេមានបណ្តាញសង្គម Weibo ផ្ទាល់ខ្លូនដែលកំពុងពេញនិយម អ៊ីចឹងខ្ញុំក៏ចង់ឲ្យកម្ពុជាមានបណ្តាញសង្គមខ្លួនឯងដែរ"។
វណ្ណារិទ្ធ បញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ក្រោយមានព័ត៌មានចុះផ្សាយពីវត្តមានបណ្ដាញសង្គម Like Cambodia មានមនុស្សជាច្រើនចាប់អារម្មណ៍ប្រើប្រាស់បណ្តាញសង្គមនេះយ៉ាងគំហុក រហូតដល់គាំង Server ធ្វើឲ្យប្រិយមិត្តជាច្រើនជួបបញ្ហា Sign Up មិនកើត។ លោកថា បើគ្មានបញ្ហាផ្នែក Server ពេលនោះ ម្ល៉េះបច្ចុប្បន្នប្រហែលមានអ្នកប្រើប្រាស់ Like Cambodia ដល់ខ្ទង់ម៉ឺននាក់ឯណោះ។
យ៉ាងណាបច្ចុប្បន្នលោកអះអាងថា ក្រុមការងារ Like Cambodia បានដោះស្រាយបញ្ហាទាំងអស់រួចរាល់ ដោយបានចេញកំណែប្រែថ្មីទាំងលើ iOs និង Android ហើយនឹងព្យាយាមបន្ថែមមុខងារថ្មី ប្លែក ជាច្រើនទៀតតម្រូវចិត្តអ្នកប្រើប្រាស់។
សម្រាប់អ្នកកំពុងប្រើ Like Cambodia អាចមើលឃើញរាល់ Status របស់អ្នកប្រើប្រាស់ផ្សេងទៀត ទោះមិនមែនជា Friend នឹងគ្នា។ ប៉ុន្តែ អនាគតពេលមានអ្នកប្រើកាន់តែច្រើន មុខងារនេះនឹងត្រូវកំណត់ ទាល់តែជា Friend ទើបមើលឃើញ Status គ្នាទៅវិញទៅមក៕
ទាញយក Like Cambodia លើ App Store
ទាញយក Like Cambodia លើ Play Store
ឬចូលទៅកាន់ www.likecambodia.com