បែក​ធ្លាយ​តម្លៃ​​ហុងដា Click 017 មុន​ដាក់​លក់​រសៀល​នេះ

  • 2017-01-20 05:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Click ស៊េរី ២០១៧ ដែល​បំពាក់​យ៉ាន់​ពណ៍​មាសយ៉ាង​ឡូយ ជិត​នឹង​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​​ជាមួយ​តម្លៃ​ប្រហែល ២ ៣០០ដុល្លារ។ នេះ​បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន Honda ​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ។

ម៉ូតូ Honda Click ស៊េរី ២០១៧

ម៉ូតូ​រាង​ឡូយ Honda Click Sport R.T Evolutions 125i ស៊េរី​ឆ្នាំ ២០១៧ នេះ​តែម​ផុស​ថ្មីបែប 3D កាំ​បន្ទះ (យ៉ាន់) ពណ៍​មាស អំពូល​​ភ្លើងមុខ-ក្រោយ​ប្រភេទ LED ភ្លឺ​ច្បាស់​ កុងទ័រ​ក្រាល​ដោយ​កញ្ជក់​ LCD មើល​បាន​គ្រប់​ជ្រុង ឃ្លុបក្រោមកែប ធំ​ជាង​មុន​អាច​ដាក់​មួក​សុវត្ថិភាព​បាន។

Click i125 ស៊េរី ០១៧ ឌីហ្សាញ​​​​រូបរាង​ខាង​ក្រៅ​ទាក់​ទាញ តែម​​អាប់ដេត​ថ្មី ឯ​យ៉ាន់​រំលេច​ពណ៌​មាស។ វា​មាន​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ មាន​ប្រព័ន្ធ​ធុង​ទឹក​បញ្ចុះ​កម្តៅ ចំណុះ​ប្រេង ៥,៥ លីត្រ និង​ស៊ី​សាំង​មួយ​លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល ៦០គីឡូម៉ែត្រ។

Click ស៊េរី​ថ្មី​ប្រភេទ​យ៉ាន់​ពណ៌​មាស​មាន​ពណ៌ ក្រហម-ខ្មៅ, ខ្មៅ-ឈាម​ជ្រូក, ស្លែ-ខ្មៅ និង​ ស-ឈាម​ជ្រូក ឯ​ប្រភេទ​យ៉ាន់​ពណ៌​ធម្មតា​មាន​ជម្រើស​ពណ៌​​ ខ្មៅ​សុទ្ធ, ខ្មៅ​-ខៀវ, ក្រហម-ខ្មៅ និង ទឹក​សណ្ដែក-ខ្មៅ និងបំពាក់​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត បង​Sabay នឹង​បញ្ជាក់​ជូន​លម្អិត​ពេល​មក​ដល់​ទីផ្សារ៕

អត្ថបទ៖ រក្សា