Man City បំបែក​កំណត់ត្រា​ទិញ​ខ្សែ​ការពារ​វ័យ​​១៣​ឆ្នាំ​តម្លៃ​ជាង​២​សែន​ដុល្លារ​​

  • 2017-01-20 07:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ក្លឹប​នៅ​ Premier League ជា​ច្រើន​ដើម្បី​ចុះ​ហត្ថលេខា​យក​កីឡាករ​វ័យ​ក្មេង​ឈ្មោះ Finley Burns ពី​ Southend United។

Man city បាន​វិនិយោគអស់រាប់លានដុល្លារបង្កើតទីលានហ្វឹកហាត់ដល់ថ្នាលយុវជនរបស់ក្លឹប

តម្លៃ​នៃ​ការ​ផ្ទេរ​ខ្សែ​ការ​ពារ​ឆ្នើម​ខាង​លើ​អាច​ថ្លៃ​ចាប់​ពី ២ ទៅ៣​សែន​ដុល្លារ​អាមេរិក​ ហើយ​មាន​ក្លឹប​មិន​តិច​ទេ​នៅ​អង់គ្លេស​ដូច​ជា Liverpool, Chelsea និង​ Arsenal សុទ្ធ​តែ​ចង់​បាន​​រូប​គេ​ទៅ​ចូល​រួម​ដូចគ្នា។ Finley Burns មាន​វ័យ​ទើប​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​តែ​ត្រូវ​​ជ្រើស​ឲ្យ​ទៅ​លេង​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម​ ១៦​ឆ្នាំ​របស់ Southend។

City ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​បណ្ដុះ​ថ្នាល​កីឡាករ​វ័យ​ក្មេង​​ ជាក់​ស្ដែង​ពួក​គេ​មាន​ក្រុម​យុវជន​ដ៏​ខ្លាំង​ដែល​កន្លង​ទៅ​ឈុត​​​ Man City U-18បាន​យក​ឈ្នះ Liverpool U-18 ៧-០ ហើយ​ឈុត​U-15​ បាន​យក​ឈ្នះ Man United U-15 ដោយ​លទ្ធផល ៩-០។ លោក​ Pep Guardiola ក៏​មាន​ផែនការ​ជ្រើស​យក​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​មក​ចូល​រួម​ជា​មួយ​ឈុត​ធំ​ផង​ដែរ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន