ប្រាក់ មុន្នីឧត្តម ​​​​​​​ចូល​រោងការនៅ​កោះ​ពេជ្រ ​ព្រឹក​នេះ​ហើយ

  • 2017-01-22 03:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់ មុន្នីឧត្តម ខ្សែ​ប្រយុទ្ធ​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​និង​ជា​តារា​ឆ្នើម​មួយ​រូប​នៅ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​កំពុង​រៀប​​មង្គល​ការ​​នៅ​​កោះពេជ្រ ព្រឹក​នេះ។

ថ្ងៃ​​ពិសេស​របស់​តារា​ឆ្នើម​ពាក់​លេខ​៧ ​និង​នាង​ ប្រាក់ ស្រីរ័ត្ន ​​ព្រឹក​នេះ ​ក៏​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រធាន​ក្លឹប​​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា​ ផង​ដែរ។ ​​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​កីឡា​ការិនី​ហែល​ទឹក ហែមថុន វិទីនី ​និង​មិត្ត​រួម​ក្លឹប​របស់​គេ ផាន់នី​ អ៊ីរដ្ឋា ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​ហែ​ជំនូន​​​ទៀត​ផង៕

អត្ថបទ៖ វិន ជីវ័ន្ត | រូបភាព៖ Facebook