Honda Cub 017 ​ចេញ​ហើយ​ ​​តែ​តម្លៃ​​មិន​ធម្មតា​ ជាង​៣៥០០​ដុល្លារ

  • 2017-01-22 04:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Little Cub Fi SH150i ស៊េរី​ឆ្នាំ​២០១៧ ​​ដែល​ទើប​នឹង​ចេញ​ថ្មី ​បាន​​ប្រកាស​លក់​ជា​ផ្លូវ​ការ​ហើយ ប៉ុន្តែ​តម្លៃ​​រាង​​ខ្ពស់​បន្តិច​​រហូត​ដល់​ជាង​ ៣៥០០​​ដុល្លារ​ឯ​ណោះ។

ក្រុមហ៊ុន​ Honda ​បាន​ផលិត​ម៉ូតូ​ម៉ូដែល​ Cub នេះ​ លក់​លើ​ទីផ្សារ​ជោគជ័យ​រយៈពេល​៥៩​ឆ្នាំ​មក​ហើយ ដោយសារ​ផលិត​ផល​មាន​គុណភាព​ខ្ពស់។ ម៉ូដែល​ដែល​ពេញ​និយម​ជាង​គេ​គឺ Super Cub ​ប៉ុន្តែ​ក្រៅ​ពី​ម៉ូដែល​នេះ ក៏​មាន​ Little Cub 14 ​ដែល​ផលិត​កាល​ឆ្នាំ​២០០៨​ ​ដើម្បី​អបអរ ​​ខួប​៥០​ឆ្នាំ របស់​​ក្រុមហ៊ុន​ Honda Cub។

Little Cub Fi SH150i ត្រូវ​បាន​គេ​ផលិត​យ៉ាង​ពិសេស ​​មាន​​ម៉ាស៊ីន​ទំហំ​ 50CC ដូច​ជំនាន់ Little Cub 14 ឆ្នាំ​២០០៨​ដែរ ប៉ុន្តែ​មាន​បំពាក់​បច្ចេកវិទ្យា​ថ្មី ​កាន់​តែ​ស៊ី​សាំង​តិច។ វា​មាន​វិមាត្រ ​ប្រវែង​១៨០០​មិល្លីម៉ែត្រ, ទទឹង​៦៦០​ម.ម និង​កម្ពស់​១០០០​ម.ម ខណៈ​ដែល​​ធុងសាំង​ មាន​ចំណុះ​ ៣,៤​លីត្រ។ ចំពោះ​តម្លៃ​របស់​វា​គឺ ​៣៥៣២​ដុល្លារ​សហរដ្ឋ​អាមេរិក​ (តម្លៃ​នៅ​វៀតណាម)៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​