ស្រីស្អាត Bigo Live ប្រែបេះដូងទាញរក ចាន់ វឌ្ឍនាកា
- 2017-01-24 02:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត Bigo Live ប្រែបេះដូងទាញរក ចាន់ វឌ្ឍនាកា
ចន្លោះមិនឃើញ
ស្រីស្អាត ម៉ូ លីនណា ហៅ Bigo Live បានប្រាប់ Sabay ថា កាលពីមុននាងមិនដែលចូលចិត្តមើលបាល់ទាត់ទេ តែពេលបានថតស្ប៉តជាមួយ ចាន់ វឌ្ឍនាកា កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០១៦ ម្តងរួចមកបានទាញបេះដូងនាងងាកមកចាប់អារម្មណ៍បាល់ទាត់វិញ។
កញ្ញា Bigo Live បន្តថា នាងមិនដែលស្គាល់ ចាន់ វឌ្ឍនាកា ជាអ្នកណានោះទេ តែពេលបានថតស្ប៉តជាមួយគ្នាបានម្តងទើបដឹងថា គេជាកំពូលកីឡាករបាល់ទាត់កម្ពុជា។ "ច៎ាសបងខ្ញុំបានជួបគាត់( ចាន់ វឌ្ឍនាកា)ពេលថតស្ប៉ត ពេលនោះខ្ញុំអត់ដឹងថាគាត់ជាអ្នកណាទេបង ខ្ញុំបានសួរទៅគាត់ថាបងឈ្មោះអី? បង វឌ្ឍនាកា គាត់សើច អ្នកដឹកនាំថតស្ប៉តបានប្រាប់ខ្ញុំថា គាត់ឈ្មោះ ចាន់ វឌ្ឍនាកា ជាកំពូលកីឡាករបាល់ទាត់របស់កម្ពុជា"។ កញ្ញា Bigo Live ថ្លែង។
តួអង្គនៅក្នុងរឿង "ម្ចាស់ចំការ" បន្ថែមថា នៅពេលម្ចាស់ក្រុមហ៊ុនប្រាប់ថា ចាន់ វឌ្ឍនាកា ជាកំពូលកីឡាបាល់ទាត់កម្ពុជារួចមកបានធ្វើឲ្យនាងស្រង៉ាកចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាខ្លួននាងមិនស្គាល់កំពូលកីឡាករដ៏ល្បីឈ្មោះនៅកម្ពុជាសោះ។ ចាប់តាំងពីពេលនោះមកឲ្យតែមានការប្រកួតបាល់ទាត់ទាំងអន្តរជាតិ និងជាតិនាងតែងតែទស្សនាជានិច្ចនៅតាមកញ្ចក់ទូរទស្សន៍ ក្រោយពីទំនេរពីការងារសម្តែង៕