រសៀល​នេះ​ អត្តពលិក​ច្រើន​រូប​ចួល​រួម​អបអរ​សម្ដេច​ទទួល​ពាន​ IOC President

  • 2017-01-25 01:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​នឹង​ប្រគល់​ពាន​រង្វាន់​ IOC President's Trophy របស់​ខ្លួន​ដល់​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នា​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មករា​​នេះ​នៅ​វិមាន​​សន្តិភាព។

ក្នុង​ឱកាស​ពិធី​​ទទួល​ពាន​រង្វាន់​ដ៏​វិសេស​វិសាល​នេះ​ មាន​កីឡាករ​ កីឡា​ការិនី​ ​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​សហព័ន្ធ​កីឡា​នានា​ដែល​ស្ថិត​ក្រោម​ដំបូល​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ចូល​រួម​ដើម្បី​អបអរសាទរ​ដល់​សម្តេច​​នាយក​រដ្ឋ​មន្ត្រី។ គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​បាន​​ប្រកាស​ប្រគល់​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​«IOC President’s Trophy» កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​ កន្លង​ទៅ​​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ​​តាម​​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​បញ្ជាក់​ថា​​ ការ​សម្រេច​ប្រគល់​ពាន​រង្វាន់​ IOC President’s Trophy ដ៏​ឧត្តង្គឧត្តម​នេះ​គឺ​​​ផ្នែក​លើ​​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​​របស់​សម្តេច៕

សម្តេចតេជោ ហ៊ុន សែន

អត្ថបទ៖ ជាន ចាន់រ៉ា