EFC ​​ផ្ញើ​​លិខិត​អបអរ​សាទរ​​សម្ដេច​​ក្នុង​ឱកាស​ទទួល​ពាន​ IOC President​

  • 2017-01-25 02:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​បាន​ផ្ញើ​លិខិត​​អបអរសាទរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ឱកាស​ដែល​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​​ បាន​​សម្រេច​​ប្រគល់​ពាន​រង្វាន់​ IOC President's Trophy ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មករា​ កន្លង​ទៅ​ និង​ពិធី​ប្រគល់​ពាន​ប្រារព្ធ​នៅ​វិមាន​​សន្តិភាព​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មករា​នេះ​។

សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន

ជា​មួយ​គ្នា​នេះ​ក៏​មាន​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​ទៀត​បាន​ផ្ញើ​លិខិត​អបអរសាទរ​ និង​ថ្លែង​អំណរ​អរគុណ​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​កីឡា​ជាតិ​ និង​កីឡា​ចលនា​អូឡាំពិក។ សហព័ន្ធ​កីឡា​ជាតិ​ដែល​បាន​ផ្ញើ​លិខិត​អបអរ​សម្ដេច​បាន​ទទួល​ពាន​​នេះ​មាន​ដូច​ជា​ សហព័ន្ធ​តេក្វាន់ដូ​ ITF, សហព័ន្ធ​កីឡាការ៉ាតេដូ​កម្ពុជា, សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា,​ សហព័ន្ធ​រាំ​កម្ពុជា, សហព័ន្ធ​កីឡា​ហាប់​គីដូ​កម្ពុជា, ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ​ WTF, ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា, សហព័ន្ធ​កីឡា​តុងហ្គីល​ម៉ូដូ​កម្ពុជា, សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា, សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា, សហព័ន្ធ​ទាញ​ព្រ័ត្រ​កម្ពុជា, សហព័ន្ធ​បាល់ទាត់​កម្ពុជា, សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជា, សហព័ន្ធ​គុន​ដាវ​កម្ពុជា, សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា, សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា, សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា, សហព័ន្ធ​កីឡា​ស្គី​ទឹក​កក​កម្ពុជា។​

គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​បាន​​ប្រកាស​ប្រគល់​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​«IOC President’s Trophy» កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​ កន្លង​ទៅ​​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ​​តាម​​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ការ​សម្រេច​ប្រគល់​ពាន​រង្វាន់​ IOC President’s Trophy ​ដោយ​ផ្នែក​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​​របស់​សម្តេច៕

លិខិត​អបអរសាទរ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​

អត្ថបទ៖ ជាន ចាន់រ៉ា