ហេតុ​ផល​សំខាន់​នាំ​ឱ្យ ​សម្ដេច ​បាន​ពាន​ IOC President's Trophy

  • 2017-01-25 03:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​នឹង​ប្រគល់​ពាន​រង្វាន់​ IOC President's Trophy របស់​ខ្លួន​ដល់​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នា​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មករា​​នេះ​នៅ​វិមាន​​សន្តិភាព។

តើ​ប្រិយមិត្ត​ដឹង​ទេ ថា​ហេតុផល​អ្វី​ខ្លះ​ដែល​អាច​ឱ្យ​សម្ដេច​តេជោ ហ៊ុន សែន ​អាច​ទទួល​ពាន​រង្វាន់​លំដាប់​អន្តរជាតិ​នេះ​បាន? ​ខាង​ក្រោម​នេះ​ជា​ហេតុផល​៤​យ៉ាង​ដែល ​Page អគ្គនាយក​ដ្ឋាន​កីឡា​បាន​បញ្ជាក់​៖

១. ​នៅ​ឆ្នាំ​២០១៣​ សម្តេច​បាន​កែប្រែ​អនុក្រឹត្យ​ប្រាក់​រង្វាន់​អន្តរជាតិ​នានា​ កើន​ឡើង​ជិត​២០០​% ។

២.​ ការ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​កីឡា​ថ្មីៗ​ជាច្រើន​ ពិសេស​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ដោយ​ចំណាយ​ថវិកា​រាប់​រយ​លានដុល្លារ។

៣. ការសម្រេច​យក ឆ្នាំ 2023 ធ្វើ​ម្ចាស់​ផ្ទះ​ SEA Games។

៤. ចំណាយ​ពេលវេលា​និង​ថវិកា​ចូលរួម​លើក​ទឹកចិត្ត​សកម្មភាព​កីឡា​ផ្សេង​ៗ។

សូម​បញ្ជាក់​ថា​ គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​បាន​​ប្រកាស​ប្រគល់​ពានរង្វាន់​ប្រធាន​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​«IOC President’s Trophy» កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​កន្លង​ទៅ។

អត្ថបទ៖ មុន្នីរម្យ