ថ្មី​ទៀត​ហើយ! តិច​ថា​ម៉ូដែល​អី​ទៅ អ្នក​លក់​ពង​ទា​ចៀន​​ស្មោះ...!

  • 2017-01-25 03:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ថៃ​​២​នាក់​បាន​បង្កើត​ភាព​ច្នៃ​ប្រឌិត​ថ្មី ដោយ​ប្រើ​ភាព​សិចស៊ី​របស់​ខ្លួន​បើក​ហាង​លក់​ពង​ទាចៀន​និង​បាយ​មួយ​កន្លែង​ឈ្មោះ​ថា  “Milky Omelettes”  ក្នុង​ប្រទេស​ថៃ។

​ ​Tik និង Yam មក​ពី​ទីក្រុង Chiang Rai ប្រទេស​ថៃ​​បាន​និយាយ​ថា ពួក​គេ​ប្រើប្រាស់​ដើមទ្រូង​ដើម្បី​ទាក់ទាញ​ភ្ញៀវ។ ចាប់​តាំង​ពី​ហាង​ពងទា​ចៀន​នេះ ​បើក​បាន​១​សប្ដាហ៍​កន្លង​ទៅ​ វា​បាន​ទាញ​ភ្ញៀវ​បុរស​ៗ​​ជា​ច្រើន។ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​សុំ​ថត​រូប selfie បន្ទាប់​ពី​ទិញ​អាហារ​របស់​ពួក​គេ​។

Tik និងYam បាន​បន្ត​ទៀត​ថា ពួក​គេ​មាន​ហាង​ធ្វើ​សក់​មួយ​កន្លែង​ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ជិត​ខាង​ម្នាក់​ដែល​ជា​​ម៉ូដែល​បើក​លក់​នំ​បញ្ចុក​​ និង​មី ដោយ​ប្រើ​ភាព​សិចស៊ី​​ទាក់​ចិត្ត​ភ្ញៀវ​ ពួក​គេ​ក៏​សម្រេច​ចិត្ត​ធ្វើ​តាម​ដែរ​ទៅ។ អ្នក​ទាំង​ពីរ​ថា ក្នុង​១​ថ្ងៃ​ពួក​គេ​លក់​បាន​៧០​ចាន​នៃ​ពងទា​ចៀន​ និង​បាយ ដោយ​រក​កម្រៃ​បាន​២ ០០០​បាត(ជាង​៥៦​ដុល្លារ)៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី