​ធ្លាប់​ឃើញ​​ឬ​អត់​​​ដើម​ពោធិ៍​ និង​រូប​ចម្លាក់​ទុំ​ទាវ​​ទាំង​នេះ​?​
  • 2017-01-28 02:02:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម​ពោធិ៍​នេន​ទុំ​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧​​ និង​​ដើម​ពោធិ៍​ទាវ​ក៏​មាន​ចម្ងាយ​ប្រហែល​ជា​​៣០០​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​ដែរ​ស្ថិត​នៅ​ភូមិ​ពោធិ៍​ជើង​ខាល​ ​ក្រុង​សួង​ ខេត្ត​ត្បូង​ឃ្មុំ។ ដើម​ពោធិ៍​ទាំង​ពីរ​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​ជា​១​គីឡូម៉ែត្រ។ នៅ​ដើម​ពោធិ៍​នាង​ទាវ​មាន​ខ្ទម​មួយ​ដែល​មាន​រូប​ចម្លាក់​​​២​គឺ​រូប​ចម្លាក់​យាយ​ផាន​ និង​រូប​ចម្លាក់​នាង​ទាវ។ ចំណែក​នៅ​ដើម​ពោធិ៍​នេន​ទុំ​វិញ​មាន​​រូប​ចម្លាក់​មួយ​ដែរ​ ប៉ុន្តែ​មិន​មែន​រូប​ចម្លាក់​នេន​ទុំ​ទេ​គឺ​រូប​ចម្លាក់​លោក​តា​ក្រហម​ក។

ដើម​ពោធិ៍​ទាំង​ពីរ​បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​មួយ​សម្រាប់​មហាជន​ ក៏​ដូច​ជា​សិស្សានុសិស្ស​សិក្សា​ស្វែង​យល់​ពី​អក្សរ​សាស្ត្រ​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​រហូត​ដល់​ពេល​នេះ​ កន្លែង​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ល្អ​ និង​ងាយ​ស្រួល​សម្រាប់​ទស្សនា​ឡើយ​។ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​ដល់​ដើម​ពោធិ៍​ និង​រូប​ចម្លាក់​ក៏​ស្ទើរ​គ្មាន​​ផង ពី​ព្រោះ​របង​ផ្ទះ​អ្នក​ភូមិ​ស្ទើរ​បិទ​ជិត​ទៅ​ហើយ​សម្រាប់​ដើម​នាង​ទាវ ប៉ុន្តែ​សម្រាប់​ដើម​ទុំ​មាន​ផ្លូវ​ចូល​ស្រួល៕​

ដើម​ពោធិ៍​នេន​ទុំ​
ដើម​ពោធិ៍​នេន​ទុំ
លោក​តា​ក្រហម​ក
ដើម​ពោធិ៍​នាង​ទាវ​
ខ្ទម​​ដើម​ពោធិ៍​នាង​ទាវ​
រូប​ចម្លាក់​យាយ​ផាន និង​នាង​ទាវ​
រូប​ចម្លាក់​យាយ​ផាន​

អត្ថបទ៖ ជាន ចាន់រ៉ា